កីឡាការិនី Coco Gauff បំបែកកំណត់ត្រាក្រោយឡើងដល់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ WTA

10-10-2019 5:44pm

វាយតឺន្នីសៈ កាលពីថ្ងៃពុធម្សិលមិញនេះ កីឡាការិនីវ័យក្មេងរបស់អាមេរិក Coco Gauff បានបំបែកកំណត់ត្រាជាមួយនឹងការឡើងដល់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ  WTAជាលើកដំបូងរបស់នាង ក៏ដូចជាធានាបានតំណែងនៅក្នុងចំណោមកីឡាការិនីកំពូលទាំង១០០នាក់របស់ពិភពលោកជាលើកដំបូង។

កីឡាការិនីវ័យ១៥ឆ្នាំម្នាក់នេះ ដែលបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខរៀងទី១១០នោះ បានធ្វើការនាំមុខមុនក្នុងលទ្ធផលពិន្ទុ 4-6, 6-4, 2-0 ពេលដែលគូប្រកួតសញ្ជាតិអ៊ុយក្រែន Kateryna Kozlova បានសម្រេចចិត្តបោះបង់ចោលការប្រកួត Linz Open ដោយសារតែរបួសជើងឆ្វេង។

កីឡាការិនី Gauff បាននិយាយពីកីឡាការិនី Kozlova ថា នាងស្គាក់គាត់ អូ!គាត់អស្ចារ្យខ្លាំងណាស់។ វាគឺជាសមិទ្ធិផលដ៏ល្អមួយ ហើយនាងសង្ឃឹមថា នឹងអាចបន្តដណើរឆ្ពោះទៅមុខទឿត ដែលអាចឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា កីឡាការិនី Gauff បានក្លាយជាកីឡាការិនីវ័យក្មេងជាងគេបំផុត ឡើងដល់វគ្គ៨នាក់ចុងក្រោយនៅព្រឹត្តការណ៍ WTA ចាប់តាំងពីខែមករា ឆ្នាំ២០០៥រហូតមក ពេលដែលកីឡាការិនី Sesil Karatancheva ឡើងដល់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ នៅ Gold Coast ពេលដែលនាងមានវ័យ១៥ឆ្នាំ និង១៥៣ថ្ងៃ៕