លោក ត្រាំ ធ្លាក់ក្នុងភាពឯកកោ ក្រោយពេលសម្ព័ន្ធមិត្តសាធារណរដ្ឋ ធ្វើបដិវត្តន៍ចំពោះការដកទ័ពចេញពីស៊ីរី

09-10-2019 3:06pm

អាមេរិកៈ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្លាក់ទៅក្នុងភាពឯកកោដ៏គ្រោះថ្នាក់កាលពីថ្ងៃចន្ទ ពេលដែលសម្ព័ន្ធភក្តីភាពបំផុតរបស់លោក បានធ្វើបដិវត្តន៍ប្រឆាំងនឹងការសម្រេចចិត្តរបស់លោក ក្នុងការដកទាហានសហរដ្ឋអាមេរិក ចេញពីតំបន់ភាគឦសានប្រទេសស៊ីរី។

មេដឹកនាំព្រឹទ្ធសភា លោកមីច ម៉ាកខូណែល ដែលបានដឹកមុខក្រុមសាធារណរដ្ឋ និងបានការពារប្រធានាធិបតីស្ទើគ្រប់បញ្ហាទាំងអស់ រួមទាំងករណីចោទប្រកាន់នោះ បានសម្រេចចិត្តលែងគាំទ្រទៀតហើយ។

លោកម៉ាកខូណែល បាននិយាយថា ការដកទ័ពភ្លាមៗចេញពីស៊ីរី មិនត្រឹមតែធ្វើឲ្យចំណេញដល់រុស្ស៊ី អ៊ីរ៉ង់ និងរបបលោកអាសាដ ប៉ុណ្ណោះទេ តែវានឹងបង្កើនហានិភ័យនៃការក្រោកឈរឡើងវិញរបស់ក្រុម ISISនិងក្រុមភេរវកម្មផ្សេងទៀតផងដែរ។

លោកបន្តទៀតថា ដូចដែលយើងបានជ្រាបច្បាស់ហើយពីផ្លូវដ៏លំបាក អំឡុងរដ្ឋបាលលោកអូបាម៉ាអញ្ចឹង ផលប្រយោជន៍អាមេរិក គឺបម្រើឡើងដោយថ្នាក់ដឹកនាំអាមេរិក មិនមែនដោយការដកថយ ឬដកទ័ពនោះទេ៕