សិក្ខាសាលាកម្មវិធីវិនិយោគបីឆ្នាំរំកិល សង្កាត់ ខណ្ឌ សម្រាប់ឆ្នាំ ២០២០-២០២២ របស់រដ្ឋបាលខណ្ឌដូនពេញ

09-10-2019 2:42pm

ភ្នំពេញៈ នៅព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌដូនពេញបានរៀបចំសិក្ខាសាលាកម្មវិធីវិនិយោគបីឆ្នាំរំកិល សង្កាត់ ខណ្ឌ ២០២០-២០២២ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់លោក​ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងមន្ទីរ-អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជនពាក់ព័ន្ធ និង លោក លោកស្រីចៅសង្កាត់ទាំង១១ ផងដែរ ។

ជាលទ្ធផល គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌមានចំនួន ៩៤ គម្រោងដែលបានស្នើឡើង រួមមានផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ និងបរិស្ថាន រដ្ឋបាល និងសន្តិសុខ ក្នុងនោះត្រូវបានគាំទ្រចំនួន ៩៤គម្រោង ស្មើនឹង ១០០% ចំពោះគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលសង្កាត់ទាំង១១ បានស្នើឡើងសរុបចំនួន ៤៨៩គម្រោង រួមមានផ្នែក អាជីវកម្ម អប់រំ សុខភាព ភាពងាយរងគ្រោះ បរិស្ថាន រដ្ឋបាល និងសន្តិសុខ ។ ដោយឡែក មន្ទីរ អង្គភាព អង្គការដៃគូនិងសប្បុរសជន បានធ្វើការគាំទ្រគម្រោងក្រៅផែនការបន្ថែមសរុបចំនួន ៤៥៦គម្រោង ដែលសរុបស្មើនឹង ១៧៧%៕