រដ្ឋ Northern California ប្រឈមនឹងការកាត់ផ្តាច់ថាមពលអគ្គិសនីទ្រង់ទ្រាយធំ

09-10-2019 2:29pm

អាមេរិកៈ ថាមពលអគ្គិសនី នឹងត្រូវកាត់ផ្តាច់សម្រាប់គេហដ្ឋាន៨០ម៉ឺនខ្នង អគារមុខជំនួញ និងទីតាំងផ្សេងទៀត នៅរដ្ឋ Northern California សហរដ្ឋអាមេរិក ដើម្បីការពារបញ្ចៀសផុតពីភ្លើងឆេះព្រៃ។

តំបន់ជាច្រើនរួមទាំងទីក្រុង San Francisco នឹងរងផលប៉ះពាល់ដោយសារតែការកាត់ផ្តាច់ចរន្តអគ្គិសនីនេះ។

ក្រុមហ៊ុនអគ្គិសនី Pacific Gas and Electric បានធ្វើការក្រើនរំឭកថា ការបិទចរន្តអគ្គិសនី អាចនឹងមានរយៈពេលច្រើនថ្ងៃ ជាហេតុធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីអ្នកស្រុក។

ដោយការព្យាករណ៍អាកាសធាតុថានឹងមានខ្ពស់បក់ខ្លាំង វិធានការនេះ គឺដើម្បីការពារហានិភ័យនៃការដួលរលំបង្គោលភ្លើង ដែលអាចនាំឲ្យមានករណីភ្លើងឆេះព្រៃ ដូចដែលបានបំផ្លិចបំផ្លាញតំបន់ជាច្រើននៅក្នុងរដ្ឋនេះ កាលពីឆ្នាំមុនៗ៕

គួររំឭកថា ភ្លើងឆេះព្រៃកាលពីឆ្នាំមុន បានបំផ្លិចបំផ្លាញដីព្រៃជាង៦០.៧០០ហិចតា និងបានសម្លាប់មនុស្ស៨៦នាក់ ហើយបប្រព័ន្ធតភ្ជាប់ចរន្តអគ្គិសនីអន់របស់ក្រុមហ៊ុន Pacific Gas and Electric ត្រូវបានគេថ្កោលទោសសម្រាប់ភ្លើងឆេះព្រៃនោះ៕