មន្ទីរសាធារណការខេត្តព្រះវិហារ បើកការប្រឡងយកប័ណ្ណបើកបរ លើកទី១១

09-10-2019 1:06pm

ព្រះវិហារៈ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ លោក សំលាង ទ្រី ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹងថា មន្ទីរបានបើកការប្រឡងយកប័ណ្ណបើកបរលើកទី ១១ និងប្រឡងយកប័ណ្ណ បើកបរម៉ូតូ កង់បី (PassApp និង Grap) តាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម (Online) លើកទី៤ ក្នុងឆ្នាំ២០១៩នេះ។

លោកប្រធាន បានបន្តថា មន្ទីរសាធារណការរៀបចំការប្រឡងមានបេក្ខជនសរុប៤៥នាក់ ( ស្រី៤នាក់) ក្នុងនោះមាន ៖ ម៉ូតូ កង់ បី (PassApp និង Grap)- បេក្ខជនប្រឡងជាប់ជាស្ថាពរ ចំនួន៧នាក់ -បេក្ខជនប្រឡងធ្លាក់ចំនួន២នាក់ -អវត្តមានចំនួន៥នាក់។ រថយន្ត-បេក្ខជន ប្រឡងជាប់ជាស្ថាពរចំនួន១២នាក់ (ស្រី៣នាក់ )- បេក្ខជនប្រឡងធ្លាក់ចំនួនម្នាក់ - អវត្តមាន ចំនួន១៨នាក់។

សូមបញ្ជាក់ ការប្រឡងយកប័ណ្ណបើកបរ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ប្រើរយៈពេលតែមួយថ្ងៃ ប៉ុណ្ណោះ គឺ ៖-ពេលព្រឹក ប្រឡងទ្រឹស្ដី - ពេលថ្ងៃប្រឡងដៃចង្កូត សម្រាប់បេក្ខជន ដែលប្រលងជាប់ជាស្ថាពរ នឹងទទួលបានប័ណ្ណបើកបរ នៅពេលរសៀល។

ចេះបើកបរយានយន្តច្បាស់លាស់ ត្រឹមត្រូវ គឺជាសីលធម៌មួយ ក្នុងចំណោម សីលធម៌ទាំង ១០ របស់អ្នកបើកបរយានយន្ត ជាពិសេសបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍

លោកប្រធានមន្ទីរ បានពន្យល់ណែនាំបន្ថែមដល់បេក្ខជនទាំងអស់ ក្នុងការបើកបរត្រូវយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕