អ្នកចាំទី Hugo Lloris អវត្តមានពីការប្រកួតរបស់ក្រុម Spurs រហូតដល់ឆ្នាំថ្មី

08-10-2019 2:31pm

បាល់ទាត់ៈ ក្លិប Spurs បានអះអាងថា អ្នកចាំទី Hugo Lloris នឹងត្រូវអវត្តមានពីការប្រកួតទាំងរហូតដល់ឆ្នាំថ្មី ក្រោយភ្លាត់កែងដៃអំឡុងបរាជ័យជាមួយក្រុម Brighton កាលពីថ្ងៃសៅរ៍។

អ្នកចាំទីស្ថិតនៅក្នុងក្រុមជម្រើសជាតិបារាំងម្នាក់នេះ បានស្រែកទាំងការឈឺចាប់ ក្រោយពេលដួលធ្លាក់មកលើដីទាំងមិនទំនង ពេលដែលគាត់បណ្តោយឲ្យរបូតគ្រាប់បាល់បើកឆាករបស់ក្រុម Brighton នៅក្នុងទឹកដី Amex ។

ក្លិប Spursបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា អ្នកចាំទី Hugo Lloris នឹងទទួលការវាយតម្លៃបន្ថែមទៀត ក្រោយភ្លាត់កែងដៃ នៅក្នុងការប្រកួតរបស់ពួកយើងជាមួយក្រុម Brighton កាលពីថ្ងៃសៅរ៍។

ការភ្លាត់ឆ្អឹងនេះមិនចាំបាច់ត្រូវការវះកាត់នោះទេ តែប្រធានក្រុមរបស់ពួកយើងម្នាក់នេះ បានខូចខាតសរសៃកែងដី ហើយមិនរំពឹងថា នឹងអាចវិលត្រឡប់មករកការហ្វឹកហាត់ ឬការប្រកួតវិញទេ មុនដំណាច់ឆ្នាំ២០១៩។

អ្នកចាំទី Hugo កំពុងសម្រាកព្យាបាលមួយរយៈពេល និងស្ថិតក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យរបស់ក្លិប Spursនៅមន្ទីរពេទ្យ Hotspur Way ៕