តារាចម្រៀង ឃីង សាន់ ជួបទុក្ខធំ​ បាត់បង់លោកឪពុក

04-10-2019 3:59pm

ភ្នំពេញៈ តារាចម្រៀងដែលលេចមុខតាមកម្មវិធីនាទីអប់រំសុខភាព តាម​បណ្តារោងចក្រ បាននឹងកំពុងជួបទុក្ខធំ ដោយ​បាត់បង់លោកឪពុក កាលពីព្រឹកមិញ ធ្វើឲ្យអារម្មណ៍តារារូបនេះតក់ស្លត់ជាខ្លាំង។ នេះជាការបាត់បង់អ្នកមានគុណដ៏សំខាន់ ដែលលោកស្រឡាញ់បំផុត។

ឪពុករបស់ ឃីង សាន់ បាន​បាត់បង់ជីវិតនៅភូមិដំណាក់កកោះ ឃុំពោធិស្រុក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងជន្មាយុ៦៧ឆ្នាំ។ ក្រោយពេលលោក ឃីង សាន់ បង្ហោះពីមរណភាពរបស់អ្នកមានគុណនេះ ធ្វើឲ្យសិល្បករជាមិត្តភក្តិ មានការសោកស្តាយ ហើយម្នាក់ៗចូលរួមរំលែកទុក្ខដោយបន្តឲ្យលោកនៅតែតាំងចិត្តរឹងមាំទទួលយកការពិត និង​តស៊ូក្នុងជីវិតតទៅទៀត។

យ៉ាងណានេះ ជាការបង្ហាញជូនដល់មិត្តភក្តិញាតិមិត្ត ឲ្យ​បានជ្រាបជាដំណឹង ហើយចូលរួមបុណ្យទាំងអស់គ្នា ដើម្បីរំលែកទុក្ខ ពេលស្ថិតក្នុងស្ថានភាពលំបាក ព្រោះនេះជាកម្លាំងចិត្តមួយដ៏សំខាន់ណាស់៕