សម្ពោធស្តង់បន្លែសុវត្ថិភាព ក្នុងការលើកកម្ពស់សុខភាពអ្នកទទួលទាន

20-09-2019 9:52am

ព្រះវិហារៈ នៅទីតាំងផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំពិធីបើកសម្ភោធស្ដង់លក់បន្លែសុវត្ថិភាព ក្នុងស្រុក ដែលគាំទ្រដោយគម្រោង (ឈេន )។

ពិធីបើកសម្ពោធស្ដង់លក់បន្លែនេះ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី រួមជាមួយលោក លឹម សុគុណដារុន អនុប្រធាន គម្រោង (ឈេន )និងក្រុមការងារគម្រោង ឈេន, មន្ទីរ, អង្គការដៃគូក្នុងខេត្តព្រះវិហារ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា នេះជាស្តង់ទី២ ហើយ ដែលត្រូវសម្ពោធដាក់ដំណើរការ លក់បន្លែសុវត្តភាពជួនប្រជាពលរដ្ឋ។ លោកបន្តថា ស្តង់បន្លែសុវត្ថិភាពនេះ ដាក់សម្ពោធឡើងក្នុងគោលបំណងបង្កើនបរិមាណលក់បន្លែ សុវត្ថិភាព ក្នុងស្រុកជួយដល់អាជីវករក្នុងស្រុក ។ ដើម្បីពង្រីកអាជីវកម្មលក់បន្លែ កែលម្អការផ្ដល់ សេវាកម្ម ឬព័ត៌មានទីផ្សាររបស់អាជីវករទៅដល់ក្រុមកសិករ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងក្រុមកសិករ និងអាជីវករលក់បន្លែក្នុងស្រុក។

សូមរំលឹកផងដែរថា ក្នុងក្រុងព្រះវិហារ ស្តង់ទី១ បានដាក់ដំណើរការរួចមកហើយ ក្រោមការគាំទ្រគម្រោងដោយអង្កការការីតាស់ផងដែរ៕