បង្គោលក្រហម វ៉ែន រាជ វាយដៃគូឲ្យចុះចាញ់រហូតបានកៅអីបន្ត

15-09-2019 1:48pm

ភ្នំពេញៈ កីឡាករប្រដាល់ពានរង្វាន់១គូប្រភេទទម្ងន់៦០គីឡូ បានកន្ត្រាក់អារម្មណ៍អ្នកទស្សនាច្រើនក្នុងពេលវាយលុកដាក់គ្នាផាំងទៅផាំងមកបង្កឲ្យក្លាយជាឈុតប្រយុទ្ធ​យ៉ាងក្លៀវក្លានារេញប៉ុស្តិ៍លេខ៥។ ជាពិសេសអ្នកឈ្នះឡើងទៅវគ្គបន្ត ក៏មិននឹកស្មានក្រោយពេលប្រយុទ្ឋយ៉ាងលំបាក។

ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៦ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កាលពីថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៩ គេមិននឹកស្មានថា កីឡាករបង្គោលក្រហម វ៉ែន រាជ អាចឈ្នះគូប្រកួត ហើយទម្លាក់បង្គោលខៀវ លន់ សៀកឡេង ដែលជាជើងខ្លាំង អោយហាលអាវបានសម្រេចនោះទេ។ នេះជាការប្រកួតក្នុងវគ្គជម្រុះ១៦នាក់ យកទាំង៨នាក់សប្ដាហ៍ដំបូង ដើម្បីស្វែងរកអ្នកឈ្នះក្នុងជុំទី២ចំនួន៨នាក់ម្ដង តាមរយៈរូបមន្តប្រកួតចាញ់ធ្លាក់ៗ។

មួយគូនេះ ប្រើរយៈពេលប្រកួត៣ទឹកដូចមួយគូជម្រុះទៀតដែរ ប៉ុន្តែស្ទើរមិនមាន១វិនាទីណាមួយព្រលែងដៃឲ្យគ្នានោះទេ ដោយគេកត់សម្គាល់ថាកីឡាករម្ខាងៗអត់មានសំចៃដៃ ឬទុកមុខអោយគ្នាតែម្ដងដោយការប្រកួតដំណើរការបានតែ២ទឹក ក៏រកឃើញចាញ់ឈ្នះ ដោយសារតែបង្គោលខៀវវាយឲ្យបង្គោលក្រហមបោះបង់ការប្រកួត។ យ៉ាងណាមិញ កីឡាករបង្គោលខៀវមិនអាចទទួលឱកាសឡើងទៅវគ្គបន្តនោះទេ ប្រសិនបើការប្រកួតលើកក្រោយ គេធ្វើមិនបានសម្រេច។ ប៉ុន្តែបង្គោលខៀវ លន់ សៀកឡេង ក៏បញ្ចេញសមត្ថភាពបានខ្លាំងមិនធម្មតាផងដែរ ខណៈបង្គោលខៀវក៍ខ្លាំង ទើបគេមានសំណាងដណ្ដើមបានឡើងទៅវគ្គបន្ត។

បង្គោលក្រហម វ៉ែន រាជ ដែលជាអ្នកជំនាន់ក្រោយ បានបន្តទៀតថាខ្លួនអត់មានរំពឹងសូម្បីតែបន្តិចនៅពេលដឹងថាឈ្មោះរបស់គេត្រូវឡើងប៉ះប្រកួតជាមួយកូនសិស្សកីឡាករ លន់ សៀកឡេង ដែលជារៀមច្បង ហើយក៍ជាកីឡាករជើងខ្លាំង ម្នាក់នោះ។ បើទោះជាមុនឡើងរេញ លោកបានហ្វឹកហាត់ដិតដល់ និងបានចាក់មើលវីដេអូឡើងប្រកួតកន្លងមករបស់កីឡាករជាគូប្រកួត ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់រៀមច្បងរូបនេះដឹងច្រើន តែលោកនៅអត់សង្ឃឹមសម្រាប់ការផ្ដួលអោយរៀមច្បងរូបនេះហាលអាវ ហើយអាចបានឡើងទៅវគ្គ៨នាក់ដដែល មុនពេលចំណាយពេលប្រកួត៣ទឹក ហើយក៏ដឹងតែពីវាយតែមិនដឹងថាផ្នែកណាមួយដែលខ្លួនបានពិន្ទុ៕