Rory McIlroy ឈ្នះរង្វាន់កីឡាករវាយកូនហ្គោលឆ្នើម ប្រចាំឆ្នាំនៅ PGA Tour

12-09-2019 7:34pm

វាយកូនហ្គោលៈ កាលពីថ្ងៃពុធម្សិលមិញនេះ កីឡាករ Rory McIlroy ទទួលបានការតែងតាំងជាកីឡាករវាយកូនហ្គោលឆ្នើមប្រចាំឆ្នាំ PGA Tour's Player of the Year ។

កីឡាករវាយកូនហ្គោលអៀរឡង់ខាងជើងម្នាក់នេះ ដែលធ្លាប់បានឈ្នះរង្វាន់ Jack Nicklaus Award កាលពីឆ្នាំ២០១២ និងឆ្នាំ២០១៤ និងលើកនេះ បានឈរនៅលើកំពូលតារាង ក្រោយការបោះឆ្នោតដោយក្រុមកីឡាអាជីពប្រចាំនៅការប្រកួត Tour។

កីឡាករវ័យ៣០ឆ្នាំម្នាក់នេះ  បានផ្តួលគូប្រកួតជាច្រើននាក់ដូចជាកីឡាករ Brooks Koepka, Matt Kuchar និងកីឡាករ Xander Schauffele រយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយលោកឈ្នះជើងឯក PGA Tour Championship ។

កីឡាករ McIlroy ត្រូវបានគេប្រគល់រង្វាន់មួយនេះកាលពីថ្ងៃពុធ ដោយវិរបុសវាយកូនហ្គោល Nicklaus ។

លោកបាននិយាយថា លោកគ្មានពាក្យនឹងថ្លែងនោះទេ ក្រោយទទួលបានរង្វាន់មួយនេះ។ លោកបន្តថា លោកមិនអាចមានមោតនភាពជាងអ្វីដែលលោកសម្រេចបាននៅឆ្នាំនេះនោះទេ៕