Valencia លើកបន្តុបលោក Albert Celades ជំនួស Marcelino ជាគ្រូបង្វឹកថ្មីរបស់ពួកគេ

12-09-2019 7:12pm

បាល់ទាត់ៈ កាលពីថ្ងៃពុធម្សិលមិញនេះ ក្លិប Valencia បានបណ្តេញលោក Marcelino ចេញពីការងារគ្រូបង្វឹក រយៈពេលតិចជាង១សប្តាហ៍មុនពេលការប្រកួតបើកឆាកChampions Leagueរបស់ពួកគេជាមួយក្រុមChelsea។

ក្លិបយក្សអេស្ប៉ាញមួយនេះ បានលើកបន្តុបអតីតគ្រូបង្វឹកជំនួយការក្លិប Real Madridលោក Albert Celades ជាអ្នកបន្តវេនពីគាត់ជំនួសវិញ។

គួរឲ្យដឹងថា លោក Marcelino វ័យ៥៤ឆ្នាំ បានចូលរួមការងារជាមួយក្លិបកាលពីឆ្នាំ២០១៧ ពេលដែលក្រុម Valenciaកំពុងលេងយ៉ាងត្រដាបត្រដួលជាទីបំផុត ក្រោយពេលជាប់នៅលេខរៀងទី១៧ប៉ុណ្ណោះ នៅ La Liga។

ក្រោមការដឹកនាំរបស់លោកក្នុងរយៈពេល២រដូវកាលកន្លងមកនេះ លោកបានដឹកនាំក្រុម Valenciaឈរនៅចំណាត់លេខ៤ និងរកបានកន្លែងលេងនៅ Champions League ក៏ដូចជាឈ្នះជើងឯក Copa del Rey កាលពីរដូវកាលមុន ដែលជាជើងឯកលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ។

ក្លិប Valencia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា ក្លិប Valencia បាននិយាយប្រាប់លោក Marcelino Garcia Toral ថា លោកត្រូវបានបណ្តេញចេញពីការងារគ្រូបង្វឹកក្រុមដំបូងហើយ៕