ទីភ្នាក់ងាររបស់តារាស្រីកូរ៉េ Honey Lee ច្រានចោលការបែកបាក់ជាមួយមិត្តប្រុស Yoon Kye Sang

12-09-2019 8:39am

កូរ៉េខាងត្បូងៈ ទីភ្នាក់ងាររបស់តារាស្រីកូរ៉េ Honey Leeបានបញ្ជាក់ពាក្យចចាមអារាមថា នាងបានបែកបាក់ស្នេហ៍ជាមួយលោក Yoon Kye Sang ។

កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ តារាសម្តែងស្រីម្នាក់នេះ បានបង្ហោះរូបថតរបស់នាងនៅជាមួយសុនខ មួយក្បាល កាលពីរយៈពេល៥ឆ្នាំមុននៅលើបណ្តាញសង្គម Instagram ជាមួយនឹងសារអក្សរថា “អ្វីៗបានផ្លាស់ប្តូរហើយ”។

នាងបានសរសេរទៀតថា បើទោះបីជាយើងនៅជាមួយគ្នា អ្នក និងខ្ញុំលែងដូចកាលពីមុនទៀតហើយ។ ជាការពិតណាស់ថា វាគឺជាច្បាប់នៃធម្មជាតិកំណត់ឲ្យបែបនេះ អ្វីៗត្រូវតែប្រែប្រួលបែបនេះ

ដោយសារតែការបង្ហោះតាម Instagramបែបនេះ ទើបនាំឲ្យមានការព្យាករណ៍ថា នាង Honey Lee បានបែកបាក់ស្នេហ៍ជាមួយមិត្តប្រុស Yoon Kye Sang របស់នាង ។

ទោះបីជាយ៉ាងណាក៏ដោយ នៅថ្ងៃទី១១ ខែកញ្ញានេះ ទីភ្នាក់ងារ Saram Entertainment បាននិយាយប្រាប់កាសែត Star Newsថា ដោយសារតែការបង្ហោះតាម Instagramរបស់នាង Honey Lee បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនយល់ឃើញថា នាងHoney Leeបានបែកបាក់ជាមួយលោក Yoon Kye Sang ប៉ុន្តែវាគឺជាការយល់ខុសប៉ុណ្ណោះ។ គូស្នេហ៍តារាទាំង២ មិនបានចែកផ្លូវគ្នាដើរនោះទេ៕