ក្រុមជម្រើសជាតិសូម៉ាលី ជ្រុះចេញពីការទាត់ជម្រុះ World Cup 2022

11-09-2019 5:06pm

បាល់ទាត់ៈ ក្រុមជម្រើសជាតិសូម៉ាលី បានជ្រុះចេញពីការទាត់ជម្រុះ World Cup 2022កាលពីថ្ងៃអង្គារ ក្រោយពេលពួកគេចាញ់ក្រុមជម្រើសជាតិស៊ីមបាវ៉េ១-៣នៅក្នុងទីក្រុង Harare។

ក្រុមជម្រើសជាតិស៊ីមបាវ៉េ បានឡើងទៅជុំទី២ ជាមួយនឹងជ័យជំនះទាំង២ជើង៣-២ ដោយសារគ្រាប់បាល់នៅម៉ោងបញ្ចប់ការប្រកួតពីខ្សែប្រយុទ្ធ Khama Billiat ដែលលេងឲ្យក្លិបអាហ្វ្រិកខាងត្បូង Kaizer Chiefs ។

ក្រុមជម្រើសជាតិសូម៉ាលី ដែលលេងការប្រកួតក្នុងទឹកដីខ្លួនឯងនៅប្រទេសជីប៊ូទី ដោយសារតែក្តីកង្វល់ពីស្ថានភាពអសន្តិសុខក្នុងប្រទេសម៉ូហ្គាឌីស៊ូនោះ បានធ្វើការនាំមុខមុន០-១នៅជើងទី១ទៅហើយ។

ក្រុមជម្រើសជាតិសូម៉ាលី គឺជាក្រុមចំណាត់ទាបជាងគេបំផុតនៅអាហ្វិ្រកជាមួយក្រុមជម្រើសជាតិអេរីទ្រី ហើយពួកគេទំនងជាឈ្នះការប្រកួតជម្រុះ World Cupមួយនេះ ជាលើកដំបូងទៅហើយ ពេលដែលពួកគេតាមស្មើ នៅក្នុងទីក្រុង Harare នៅ៧នាទីចុងក្រោយ៕