លោក ត្រាំ ប្រកាសដកតំណែងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន

11-09-2019 5:05pm

អាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកបានដកតំណែអទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន ដោយសារតែលោកមិនត្រូវរ៉ូវគ្នាទាល់តែសោះជាមួយនឹងគាត់។

លោកត្រាំ បានសរសេរតាមបណ្តាញសង្គម Twitterថា លោកបានសុំឲ្យលោកចន លាលែងពីតំណែង ហើយលោកនឹងប្រកាសតែងតាំងអ្នកបន្តវេននៅសប្តាហ៍ក្រោយ។

ប៉ុន្តែលោកបូលតុន បាននិយាយយ៉ាងទទួចថា លោកបានលាឈប់ដោយខ្លួនឯងប៉ុណ្ណោះ ហើយលោកសន្យាថា លោកនឹងនិយាយប្រាប់នៅក្នុងពេលវេលាដ៏ត្រឹមត្រូវណាមួយ។

លោកបូលតុន បាននិយាយថា លោកមិនឯកភាពជាមួយប្រធានាធិបតីម្នាក់នេះ លើការងារប្រឈមផ្នែកនយោបាយបរទេសជាច្រើន ចាប់តាំងពីបញ្ហានៅអាហ្វហ្គានីស្ថាន រហូតដល់បញ្ហារបស់អ៊ីរ៉ង់។

សូមបញ្ជាក់ថា លោកបូលតុន ដែលបានទទួលយកការងារមួយនេះ ចាប់តាំងពីខែមេសា ឆ្នាំ២០១៨មកនោះ គឺជាទីប្រឹក្សាសន្តិសុខជាតិទី៣ហើយរបស់លោកត្រាំ បន្ទាប់ពីលោក ម៉ៃឃើល ផ្លីន និងលោកអេចអា ម៉ាក់ម៉ាស្ទឺ៕