ក្រុមជម្រើសជាតិចិន យកឈ្នះក្រុមម៉ាល់ឌីវ ៥-០ នៅការទាត់ជម្រុះ World Cup 2022

11-09-2019 4:53pm

បាល់ទាត់ៈ ខ្សែប្រយុទ្ធកើតនៅប្រទេសប្រុស៊ីល គឺកីឡាករ Elkeson រកបាន២គ្រាប់ម្នាក់ឯងនៅការបង្ហាញខ្លួនលើកដំបូងរបស់គាត់ ដើម្បីធ្វើឲ្យក្រុមជម្រើសជាតិចិន យកឈ្នះក្រុមជម្រើសជាតិម៉ាល់ឌីវ៥-០នៅការទាត់ជម្រុះ World Cupរបស់ពួកគេនៅក្នុងទីក្រុង Malaកាលពីថ្ងៃអង្គារ។

ក្រុមអាជ្ញាធរបាល់ទាត់ចិន បានបញ្ចូលកីឡាករវ័យ៣០ឆ្នាំម្នាក់នេះ ទៅក្នុងក្រុមជម្រើសជាតិកាលពីខែមុន ដើម្បីបង្កើនឱកាសរបស់ពួកគេក្នុងការរកបានកៅអីលេងនៅ World Cup 2022 ក្នុងប្រទេសកាតា ហើយកីឡាករ Elkeson ធ្វើបានល្អជាងការរំពឹងទុកជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីបានសម្រេច២លើក នៅការប្រកួតក្នុងពូល Aនៅក្នុងពហុកីឡដ្ឋាន Rasmee Dhandu ។

ថ្វីត្បិតតែក្រុមជម្រើសជាតិចិនធ្លាប់លេងតែម្តងគត់នៅវគ្គផ្តាច់ព្រ័ត្រ World Cupយ៉ាងណាក្តី ក៏ពួកគេនៅតែមានសុទិដ្ឋិនិយមដែរថា ពួកគេនឹងអាចមានឱកាស ហើយក្នុងនោះពួកគេបានអនុញ្ញាតឲ្យកីឡាករកើតនៅបរទេស លេងជាមួយក្រុមជម្រើសជាតិរបស់ពួកគេ។

លោក Chen Xuyuan គឺជាប្រធានសមាគមបាល់ទាត់ចិន (CFA)បាននិយាយថា យើងចង់លេងនៅ  World Cup 2022ក្នុងប្រទេសកាតា។ ហេតុដូច្នេះហើយ កីឡាករអព្យាក្រិត្យ នឹងអាចជួយសម្រេចគោលដៅរយៈពេលខ្លីសម្រាប់ក្រុមជម្រើសជាតិរបស់ពួកយើង។

សូមបញ្ជាក់ថា នៅការប្រកួតមួយនេះ ក្រុមជម្រើសជាតិចិន បានគ្របដណ្តប់ការប្រកួតទាំងស្រុងតែម្តង ហើយបានធ្វើការនាំមុខ២-០នៅក្នុងនៅក្នុងតង់ទី១ ក្នុងនោះកីឡាករ Wu Xi និងកីឡាករ Wu Lei រកបានគ្រាប់បាល់ដូចគ្នានៅនាទី៣៤ និងនៅនាទី៤៥៕