ប៉ូលិសស្រុកស្វាយទាប វាយខ្នោះជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនជិត១០កញ្ចប់

11-09-2019 4:52pm

ស្វាយរៀងៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហ ការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្ដៀង រាយ បានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៤៖២០នាទីរសៀលថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៩  នៅចំណុចភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ១-ឈ្មោះ ចាន់ប្រុស ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។ ២-ឈ្មោះ ជូ ភក្តី ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។ ៣-ឈ្មោះ សុខ បូណា ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។

សមត្ថកិច្ច បានបន្តទៀតថា វត្ថុតាងដកហូតរួមមាន ៖ ថ្នាំញៀនមេតំហ្វេតាមីនចំនួន៨កញ្ចប់(ធំ៣) ទូរស័ព្ទ៤គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នករណីខាងលើសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕