ប្រធានសមាគមអ្នកទីផ្សារបណ្តាញ អំពាវនាវឱ្យអ្នកប្រកបរបរទីផ្សារបណ្តាញ ប្រយ័ត្នគ្រោះថ្នាក់ និងត្រូវរៀនសូត្រឱ្យបានត្រឹមត្រូវ

11-09-2019 1:00pm

ភ្នំពេញៈ ស្របពេលដែលទីផ្សារបណ្តាញនៅប្រទេសកម្ពុជា កំពុងមានសកម្មភាពយ៉ាងផុលផុស ហើយអ្នកប្រកបរបរមួយនេះ ជួបបញ្ហាប្រឈមច្រើននៅចំពោះមុខនោះ ត្រូវបានអ្នកជំនាញអំពាវនាវឱ្យចូលរៀនវគ្គបណ្តុះបណ្តាល និងបង្កើនសមត្ថភាពត្រឹមត្រូវចៀសវាង បង្កហានិភ័យខ្លួនឯង និងសង្គមជាតិ។

ពាក់ព័ន្ធទៅនឹងទីផ្សារបណ្តាញកម្ពុជា នាពេលបច្ចុប្បន្ននេះដែរ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមអ្នកទីផ្សារបណ្តាញកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ បានបញ្ជាក់ថា លោកបានកត់សម្គាល់ឃើញថា អាជីវករ ដែលកំពុងប្រត្តិបត្តិការអាជីវកម្ម បណ្តាញបច្ចុប្បន្ន នៅមានកង្វះការអប់រំចំណេះដឹងវិជ្ជាជីវៈច្បាស់លាស់ធ្វើឱ្យងាយបង្កហានិភ័យបង្កការពាល់ដល់អ្នកប្រើប្រាស់ និងពិសេសផ្លូវច្បាប់ថែមទៀត។

ដោយសារផ្តើមចេញពីបញ្ហានេះដែរ ទើបលោកអំពាវនាវឱ្យអ្នកប្រកបលើមុខរបរនេះ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ហើយ ព្រមជាមួយគ្នា ដើម្បីជៀសវាងកំហុសឆ្គងទាំងអស់នេះ ពួកគេងាកមករៀនសូត្រត្រឹមត្រូវ។ អ្វីដែលសំខាន់នោះ គឺត្រូវឆ្លងកាត់ការបណ្តុះបណ្តាល និងមានវិញ្ញាបនបត្របញ្ជាក់ពីជំនាញអាជីវកម្មទីផ្សារបណ្តាញ ។

ពាក់ព័ន្ធក្នុងរឿងនេះដែរលោកបណ្ឌិត ឡី សុភាព បានបញ្ជាក់ថា យើងឃើញថា ទីផ្សារបណ្តាញយើងបច្ចុប្បន្ន មានអ្នកប្រកបមុខរបរនេះច្រើន តែពួកគាត់មិនបានយល់ដឹងពីបញ្ហាហានិភ័យនោះទេ។ ហេតុនេះ មានតែការទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនេះប៉ុណ្ណោះ ទើបអាចចៀស ផុតពីរឿងធំៗក្នុងនេះដូចជា បើក្រុមហ៊ុន ដែលមិនមានប្រភពច្បាស់លាស់ ការចែកភាគលាភ និងប្រយោជន៍មិនសមភាព បានត្រឹមសន្យាខ្យល់ ហើយបិទទៅបាត់ទៅ។ មួយវិញទៀត អ្នកប្រកបអាជីវកម្មទីផ្សារបណ្តាញ អាចនិយាយលើស ឬចាញ់បោកតគ្នា និងបោកប្រាស់តគ្នា ដោយមិនដឹងខ្លួន

លោកបណ្ឌិតបានបន្តឱ្យដឹងថា ចំពោះការបានទទួលបណ្តុះបណ្តាលនេះ ធ្វើឲ្យយើងដឹងមិ នអាចឲ្យគេ មកបោកប្រាស់បាន ហើយការនិយាយស្តី អំពីការផ្សព្វផ្សាយផលិតផល ឬសេវាកម្ម ដែលយើង កំពុងប្រត្តិបត្តិការនេះ ឃោសនាបានត្រឹមត្រូវ មិនពន្លើសការពិត ធ្វើឲ្យទីផ្សារកាន់តែ ល្អប្រសើរ ក្នុងការប្រកបអាជីវកម្មទីផ្សារបណ្តាញ ទាំងខ្នាតតូច និងមធ្យម ដោយធ្វើឲ្យអតិថិជន កាន់តែមានជំនឿ និងអាជីពមួយនេះកាន់តែរឹងមាំ។

លោកបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមប្រធានសមាគម អ្នកទីផ្សារបណ្តាញកម្ពុជាខ្ញុំចង់ឲ្យ មានការអភិវឌ្ឍដែលធ្វើឲ្យយុវជន និងប្រជាពលរដ្ឋប្រកបអាជីវកម្មខ្នាតតូច និងមធ្យមនេះ មានជំនាញវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បានត្រឹមត្រូវ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល»

ដោយឡែកលោក លី ស៊ីនន្ទ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន NSZ World ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ផលតិផលគ្រឿងសំអាង ម៉ាក់ QnanoX និងជាក្រុមហ៊ុន ផ្តល់អាជីវ កម្មទីផ្សារបណ្តាញធំជាងគេនៅកម្ពុជា បានប្រកាសគាំទ្រ ចំពោះការអំពាវនាវ របស់សមា គមអ្នកទីផ្សារបណ្តាញកម្ពុជា ដោយបានបញ្ជូន និងបញ្ជ្រៀបទៅដល់សមាជិក អ្នកប្រកប អាជីវកម្មទីផ្សារ បណ្តាញរបស់ខ្លួនចូលរួម វគ្គសិក្សាបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយវិទ្យាស្ថាន អាជីវកម្មអន្តរជាតិ ដែលជាវិទ្យាស្ថានឈានមុនគេ និងដំបូងគេបង្អស់ ដែលទទួលស្គាល់ ដោយរាជរដ្ឋាភិបាលផ្ទាល់ នូវជំនាញបណ្តុះបណ្តាល ច្បាប់បទដ្ឋានគតិយុទ្ធ ពីអាជីវកម្មទី ផ្សារបណ្តាញនៅកម្ពុជា។

លោកបានបញ្ជា​ក់ផងថា ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេទើបក្រុមហ៊ុនរបស់លោប្រែក្លាយជាក្រុមហ៊ុនស្របច្បាប់ ដើម្បីបញ្ជៀសហានិភ័យទៅថ្ងៃមុខ សម្រាប់អ្នកទីផ្សារបណ្តាញខ្លួនឯង និងប្រជាជ នកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ធុរកិច្ចទីផ្សារបណ្តាញ ឬហៅ ថា MLM (Multi-level-Marketing) គឺជាកា រធ្វើទីផ្សារទំនិញ ឧបភោគ បរិភោគ ក្នុងលក្ខណៈ នៃការលក់ពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀត ដោយក្រុមហ៊ុន ឬសហគ្រិន នឹងផ្តល់ឱកាស ក្នុងការធ្វើធុរកិច្ច ដល់អ្នកលក់សេរី និងមនុស្សគ្រប់គ្នា មិនថាអ្នកគឺជានរណា បញ្ចប់ការសិក្សាកម្រិតណានោះទេ អ្នកអាចចូលរួម ធ្វើធុរកិច្ចទីផ្សារបណ្តាញ បានទាំងអស់ ៕