អភិបាលខេត្តព្រះវិហារ អញ្ជើញបើកការដ្ឋានជុសជុលផ្លូវ ក្នុងក្រុងព្រះវិហារ

11-09-2019 11:09am

ព្រះវិហារៈ នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមនិងថ្នាក់ដឹកនាំខេត្តព្រះវិហារ បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវអ៊ុតកៅស៊ូ បេទីមីណឺ (A/C) កម្រាស់ ៥ សង់ទីម៉ែត្រ ជាច្រើនខ្សែ នៅក្នុងក្រុងខេត្តព្រះវិហារ ដើម្បីពង្រឹងគុណភាព ផ្លូវថ្នល់ ឲ្យបានល្អ ក្នុងនោះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋឱ្យបានស្រួលផងដែរ ។ នេះបើតាមការបញ្ជាក់ពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ។

លោក សំលាង ទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានបន្ថែមថា  គម្រោងជួសជុលអ៊ុតកៅស៊ូ បេ ទី មី ណឺ (A/C) កម្រាស់ ៥ សង់ទីម៉ែត្រនេះ គឺបានអនុវត្តស្ថាបនាដោយ កងវិស្វកម្ម ក្រសួងមហាផ្ទៃ គ្រប់គ្រងដោយ នាយឧត្ដមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ។

លោក ក៏បានបញ្ជាក់ទៀតថា គម្រោងជួសជុលអ៊ុតកៅស៊ូ បេទីមីណី (A/C) កម្រាស់ ៥ សង់ទីម៉ែត្រ ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់ ក្នុងក្រុងព្រះវិហារនេះ រួមមាន ផ្លូវ ព្រះខ័ន ផ្លូវជាតិ៦២ និងផ្លូវ ម្លូព្រៃ ដែលមាន ផ្ទៃក្រឡា សរុប ៧.២១៥០ ម៉ែត្រក្រឡា។ ហើយក្រៅពីការងារអ៊ុតបេតុងកៅស៊ូខាងលើ មន្ទីរសាធារណការនិងដឹកជញ្ជូ ខេត្តព្រះវិហារក៏មានគម្រោងពង្រឹកផ្លូវកោះកែរអោយក្លាយទៅជាផ្លូវភ្លោះ ទទឹង១៨ម៉ែត្រ ដាក់បង្គោលភ្លើងបំភ្លឺផ្លូវព្រមទាំងធ្វើសួនច្បារចំកណ្តាលទ្រូងផ្លូវនាពេលដ៏ខ្លីខាងមុខនេះបន្ថែមទៀត។

លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក៏បានសម្ដែងនូវ ទឹកចិត្តរីករាយនិងសហការល្អសម្រាប់ ខេត្តព្រះវិហារដែលបានជួយជ្រុំជ្រែងដល់ការជុសជុលផ្លូវ អ៊ុត កៅស៊ូប្រភេទACនេះផងដែរលោកក៏បាន សូមអោយបងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ ក្នុង សង្កាត់ កំពង់ ប្រណាក ក្រុង ព្រះវិហារ ខេត្តព្រះវិហារ ចូលរួម សហការទាំងអស់គ្នា ដើម្បីអោយដំណើរការសាងសង់នេះប្រព្រឹត្តទៅបានងាយស្រួលនិងឆាប់រហ័ស។ហើយក៏សូមអោយ ម្ចាស់លំនៅដ្ឋាន ដីឡូត៍និងអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមអោយឈប់ជាបន្ទាន់នូវការលុបប្រ ឡាយទឹក គន្លងបង្ហូរទឹក ការលក់ដូរ និងជាពិសេសការចតយានយន្តគ្មានសណ្តាប់ធ្នាប់លើចំណីផ្លូវ ទាំងអស់។ ជាពិសេសសូមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា។លោកក៏បានសង្ឃឹមយ៉ាងមុតមាំ ថា សមទ្ធិផលទាំងអស់នេះនិងបានជួយទៅដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាតនិងអាចឈាន និងអាចឈានទៅដល់ផ្ការំដួល២ទងរឺ៣ទងនៅឆ្នាំបន្ទាប់ទៀតផងដែរ៕