ក្រុមអ្នកគាំទ្រមកពី៣៧ប្រទេស ធ្វើដំណើរមកទស្សនការប្រគុំតន្រ្តីរបស់នាង Taylor Swift  នៅទីក្រុងប៉ារីស

11-09-2019 8:56am

បារាំងៈ ក្រុមអ្នកគាំទ្ររបស់តារាចម្រៀង Taylor Swift  មកពី៣៧ប្រទេស បានជួបជុំគ្នានៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីរង់ចាំទស្សនាការប្រគុំតន្រ្តី “City of Lover” របស់តារាចម្រៀងប៉ុបអាមេរិកម្នាក់នេះកាលពីថ្ងៃចន្ទ ដែលត្រូវនឹងថ្ងៃទី០៩ ខែ០៩ ឆ្នាំ២០១៩។

សំបុត្រសម្រាប់ការប្រគុំតន្រ្តីនេះ ដែលនាង Swift សម្តែងតែអាល់ប៊ុមបទចម្រៀងថ្មី “Lover” របស់នាងនោះ មិនត្រូវបានលក់នោះទេ ប៉ុន្តែត្រូវបានគេចែកចាយតាមរយៈការប្រកួតប្រជែង នៅលើទូទាំងពិភពលោក។

ក្រុមអ្នកគាំទ្រដែលឈ្នះសំបុត្រនៅការប្រកួតតាមអនឡាញ តាមស្ថានីយ៍វិទ្យុ និងក្រុមហ៊ុនតន្រ្តី បានធ្វើដំណើរតាំងពីទីឆ្ងាយរហូតដល់ប្រទេសជប៉ុន និងម៉ិកស៊ិក ដើម្បីមកមើលការសម្តែងរបស់នាង Swift នៅក្នុងសាលប្រគុំតន្រ្តី Olympia Music Hall ស្ថិតនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងមួយនេះ។

ដោយសង្ឃឹមថា នឹងបានឃើញនាង Swift ក្រុមអ្នកគាំទ្រមួយចំនួន បានធ្វើដំណើរមកដល់ទីតាំងប្រគុំតន្រ្តី ដោយគ្មានទាំងសំបុត្រចូលទស្សនាការប្រគុំតន្រ្តីទៀតផង៕