កីឡាការិនី Ash Barty ដណ្តើមបានចំណាត់ថ្នាក់លេខ១ពិភពលោក ក្រោយ Andreescu លើកពាន US Open

10-09-2019 2:37pm

វាយតឺន្នីសៈ កីឡាការិនី Ash Barty របស់អូស្រ្តាលី ដណ្តើមបានវិញហើយនូវតំណែង លេខ១ពិភពលោកនៅលើតារាងចំណាត់ថ្នាក់WTA រយៈពេលតិចជាង១ខែ ក្រោយបាត់បង់តំណែងមួយនេះ ខណៈពេលដែលម្ចាស់ពាន US Open គឺកីឡាការិនី Bianca Andreescu បានឡើងមកឈរនៅចំណាត់ខ្ពស់បំផុតលេខ៥របស់នាង ក្រោយឈ្នះជើងឯក Grand Slamជាលើកដំបូងរបស់នាង នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

កីឡាការិនី Andreescu បានយកឈ្នះកីឡាការិនី Serena Williams ក្នុងលទ្ធផលពិន្ទុ 6-3 7-5 នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ ដើម្បីរក្សាប្រវត្តិលេងមិនដែលចាញ់១៣ប្រកួតរបស់នាង ជាកន្លែងដែលនាង បានឈ្នះជើងឯក Canadian Open ផងដែរ ក៏ដូចជាក្លាយជាកីឡាការិនីកំពូលទាំង១០ជាលើកដំបូងនៅក្នុងអាជីពរបស់នាង។

កីឡាការិនី Andreescu ដែលបានឡើងចំណាត់ថ្នាក់១០កាំ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reutersថា នាងមិនចង់បានអ្វីមកវិញនោះទេ។ ទាំងនេះ គឺជាពេលវេលាដែលយើងរស់នៅដើម្បី ហើយនាងប្រហែលជាទទួលបានការជូនពរច្រើនហើយ។

ក្រោយក្តោក្តាប់ឱកាសបាននៅសិតទី១ និងធ្វើការនាំមុខ5-1 នៅសិតទី២ នាង Andreescu ត្រូវបានវាយបកវិញ២លើកដោយកីឡាការិនី Williams ដែលជាជើងឯក Grand Slam ២៣ជំនាន់ មុនពេលដែលនាងអាចទម្លុះភាពទាល់ច្រកបានវិញ និងបន្តដំណើរឆ្ពោះទៅរកការឈ្នះការប្រកួតមួយនេះ ដើម្បីក្លាយជាកីឡាការិនីកាណាដាលើកដំបូងគេឈ្នះការប្រកួតធំនៅក្នុងយុគសម័យការប្រកួតវាយតឺ្ននីសអាជីព៕