តារាហ្វេសប៊ុក Love Rita ចង់បន្តឱកាសអុកឡុកផ្នែកសម្តែង

10-09-2019 10:40am

ភ្នំពេញៈ ក្រោយទទួលបានជោគជ័យលើមុខរបរលក់ផលិតផលគ្រឿងសំអាងតាមប្រព័ន្ធអនឡាញយ៉ាងគគ្រឹកគគ្រែង អ្នកនាង រីយ៉ា និងស្វាមីទទួលបានភាពកក់ក្តៅជាបន្តទៀត ក្រោយពេលពពោះជិតប្រសូត្របុត្រ ដែលជាចំណងដៃ។ បើតាមការបង្ហើបពី​សាមីខ្លួនចង់បន្តឱកាសវាយលុកក្នុងសិល្បៈប្រសិនបើពិចារណាត្រូវរ៉ូវគ្នា។

អ្នកនាង Love Riya បាននឹងពពោះ៨ខែទៅហើយ ដោយទទួលបានកូនស្រីជាទីស្រឡាញ់ និងត្រៀមធ្វើជាមាតាបិតាដ៏ល្អឲ្យកូនមានអនាគតនាពេលខាងមុខ។ ស្របពេលពពោះអ្នកនាងបានធ្វើជាអ្នកតំណាងផលិតផលទឹកដោះគោនូទ្រីម៉ាម់របស់ក្រុមហ៊ុននូទ្រីលេត ព្រោះអ្នកនាងមានការទទួលទានទៅល្អ ជំនួយសុខភាពទាំងម្តាយទាំងកូន។ ការបោះជំហានបែបនេះ ពិតជារុញឲ្យអ្នកនាងកាន់តែលេចធ្លោថែមទៀត។

អ្នកនាង រីយ៉ា ដែលតែងកាយហាយហ្សូ បានឲ្យដឹងថា អ្នកនាងនឹងបន្តការងារជាមួយខាងក្រុមហ៊ុនម្ស៉ៅទឹកដោះគោជាច្រើនខែទៀត។ ជាពិសេសប្រសិនបើខាងផលិតករណាចង់យកនាងទៅសម្តែងអាចគិតពិចារណា ប្រសិនបើពិភាក្សាគ្នាត្រូវចិត្ត។ អ្នកនាងថា ស្នេហារវាងនាងនិងស្វាមីនៅតែទទួលបានសញ្ញាល្អគ្មានការខ្វែងគំនិតគ្នាដូចដែលមានពាក្យចចាមអារ៉ាមលើកឡើងនោះទេ។ ចំណែកស្វាមីដ៏សង្ហារបស់អ្នកនាង រីយ៉ា ក៏បានបើកដៃឲ្យប្រពន្ធ​ថតភាពយន្តឲ្យតែពេញចិត្ត និងធ្វើតាមបំណងជានិច្ច៕