ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស លប់ចោលជើងហោះហើរ១.៧០០វ៉ុល ដោយសារតែកូដកម្មរបស់ពីឡុត

09-09-2019 7:06pm

អង់គ្លេសៈ នៅថ្ងៃចន្ទនេះ ក្រុមពីឡុតយន្តហោះក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស បានចាប់ផ្តើមធ្វើកូដកម្មរយៈពេល២ថ្ងៃ ពាក់ព័ន្ធនឹងការចំណាយហួសដ៏ជម្លោះ ជាហេតុធ្វើឲ្យជើងហោះហើរស្ទើតែទាំងអស់ ត្រូវបានលប់ចោល ហើយនិងធ្វើឲ្យអាក់ខានដល់អ្នកដំណើររាប់ម៉ឺននាក់ផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានលប់ចោលជើងហោះហើរ១.៧០០វ៉ុល ឆ្ពោះមកកាន់ និងចេញពីអាកាសយានដ្ឋាន Heathrow និង Gatwick របស់ទីក្រុងឡុងដ៍ នៅថ្ងៃចន្ទ និងថ្ងៃអង្គារ មុនពេលកើតមានកូដកម្មលើកដំបូងមិនធ្លាប់ដែលមានពីមុនរបស់ពីឡុតយន្តហោះ ជាសមាជិករបស់សមាគមពីឡុតអាកាសចរណ៍អង់គ្លេស។

លោកអាឡិច គ្រូស គឺជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស បាននិយាយប្រាប់ BBCថា លោកពិតជាមានការសោកស្តាយខ្លាំងណាស់ចោះចំពោះសកម្មភាពរបស់ក្រុមសហជីពពីឡុត ជាហេតុធ្វើឲ្យយើងស្ថិតក្នុងស្ថានភាពបែបនេះ។

លោកបន្តថា ទង្វើរបែបនេះ វាដូចជាធ្វើបាបអតិថិជនរបស់ពួកយើង ធ្វើបាបស្លាកយីហោរបស់ពួកយើង និងធ្វើបាបសហការីដ៏ទៃទៀតរបស់ពួកយើង៕