ព្យុះកំបុតត្បូង Faxai កាត់ផ្តាច់ចរន្តអគ្គិសនីផ្ទះពលរដ្ឋជាង៩០ម៉ឺនខ្នង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

09-09-2019 5:54pm

ជប៉ុនៈ ផ្ទះសម្បែងប្រជាពលរដ្ឋជាង៩០ម៉ឺនខ្នង គ្មានចរន្តអគ្គិសនីប្រើប្រាស់ ក្រោយព្យុះកំបុតត្បូង Faxai បានបោកបក់មកដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន។

ជាមួយនឹងល្បឿនខ្យល់បក់២១០គ.មក្នុង១ម៉ោង ព្យុះ Faxai ស្ថិតនៅក្នុងចំណោមព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុត វាយប្រហារមកលើរដ្ឋធានីរបស់ប្រទេសជប៉ុនមួយនេះ ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។

ជើងហោះហោះជាង១៣០វ៉ុល ត្រូវបានលប់ចោល ហើយផ្លូវដែក ត្រូវបានបិទរយៈពេលជាច្រើនម៉ោង ជាហេតុធ្វើឲ្យអាក់ខានដល់ការធ្វើដំណើរពេលព្រឹករបស់ប្រជាពលរដ្ឋ។

ទូរទស្សន៍ជាតិ NHK បានរាយការណ៍នៅព្រឹកមិញនេះថា ការកាត់ផ្តាច់ចរន្តអគ្គិសនីនេះដែរ បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ៩១ម៉ឺននាក់នៅក្នុងទីក្រុងតូក្យូ ។

ដោយឡែក ទីក្រុង កាណាហ្គាវ៉ា ត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនីផងដែរ ហើយក្រុមអាជ្ញាធរ បានធ្វើការក្រើនរំឭកប្រជាពលរដ្ឋមិនឲ្យចេញក្រៅជាដាច់ខាត។

ពេលដែលព្យុះនេះ ជិតមកដល់ ការប្រកាសអាសន្នពីការជម្លៀសខ្លួនពលរដ្ឋ ត្រូវបានធ្វើឡើងផងដែរដល់ប្រជាពលរដ្ឋជាង៣៩ម៉ឺននាក់ នៅទីក្រុងកាណាហ្គាវ៉ា ស៊ីស៊ូកា និងទីក្រុងតូក្យូ។

យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានឲ្យដឹងថា មនុស្សជាង៣០នាក់ បានរងរបួសដោយសារព្យុះ Faxai ៕