ក្រុមអ្នកគាំទ្រអាហ្សង់ទីនជាង២ម៉ឺននាក់ ស្វាគមន៍លោក Diego Maradonaជាគ្រូបង្វឹករបស់ក្លិប ក្នុងស្រុក Gimnasia y Esgrima

09-09-2019 5:41pm

បាល់ទាត់ៈ កាលពីថ្ងៃអាទិត្យម្សិលិញនេះ ក្រុមអ្នកគាំទ្រអាហ្សង់ទីនជាង ២៥.០០០នាក់ បានស្វាគមន៍វិរបុរសបាល់ទាត់ឈ្នះជើងឯក World Cupរបស់ពួកគេ គឺលោក Diego Maradona ពេលដែលលោកទទួលយការងារជាគ្រូបង្វឹករបស់ក្លិបក្នុងស្រុក Gimnasia y Esgrima ។

អតីតខ្សែប្រយុទ្ធវ័យ៥៨ឆ្នាំម្នាក់នេះ បាននិយាយប្រាប់ក្រុមអ្នកគាំទ្រនៅក្នុងពហុកីឡដ្ឋានក្នុងទីក្រុង La Plata ស្ថិតនៅក្រៅទីក្រុង Buenos Aires នៅថ្ងៃហ្វឹកហាត់លើកដំបូងរបស់លោកថា យើងនឹងធ្វើដំណើរឆ្ពោះទៅរកគោលដៅទាំងអស់គ្នា។

គួរឲ្យដឹងថា លោក Maradona ត្រូវបានគេចាត់ទុកថា ជាមនុស្សស្ថិតនៅក្នុងចំណោមកីឡាករបាល់ទាត់អស្ចារ្យបំផុតនៅលើពិភពលោក ហើយលោក ត្រូវបានគេជួលឲ្យស្តាជោគវាសនារបស់ក្លិប Gimnasia y Esgrima ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៨៧ ហើយនិងបានឈ្នះជើងឯកអាជីពតែម្តងគត់ គឺជើងឯក Copa Centenario កាលពីឆ្នាំ១៩៩៣។

បច្ចុប្បន្នក្រុមមួយនេះ ក៏កំពុងតែលេងយ៉ាងដុនដាបនៅក្នុងក្របខណ្ឌរបស់ខ្លួនផងដែរ ។

ចាប់តាំងពីកិច្ចចរចារវាងក្លិប Gimnasia និងលោក Maradona ចាប់ផ្តើម ក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់ បានតម្រង់ជួរគ្នានៅមុខក្លិប ដើម្បីចង់ឃើញវិរបុសបាល់ទាត់ម្នាក់នេះ ៕