ទិត្យ សុវណ្ណគីរី បំបាក់គូប្រកួតឲ្យសន្លប់ស្តូកស្តឹង ក្នុងទឹកទី២

08-09-2019 4:49pm

ភ្នំពេញៈ គេមិននឹកស្មានថា ការប្រកួតប៉ះគ្នាលើកទី១របស់កីឡាករ ទិត្យ សុវណ្ណីរី និង ពិល រត្ន័ បានសាងការជក់ចិត្តពេញរេញប្រកួត ដែលធ្វើឲ្យអ្នកមកទស្សនាម្នាក់ៗជក់ចិត្ត ហើយសរសើរវ៉ៃបានល្អ។ ជាពិសេស គិរី ប្រកួតទើបតែបានឡើងជាគូពានរង្វាន់លើកទី១ បែរជាទទួលឱកាសវ៉ៃ​ដៃគូឲ្យដេកសន្លប់ក្នុងទឹកទី២ស៊ី​ផុយរហូតឆ្លងដល់តំណាក់កាលថ្មី។

កាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៩ ការប្រកួតបិទគូទជ្រើសរើសជើងឯកនៅប៉ុស្តិ៍លេខ៥ ក្នុងវគ្គ៣២នាក់ជម្រុះយក១៦នាក់ ក្នុងសប្ដាហ៍ចុងក្រោយ ត្រូវបានបញ្ចប់ហើយ ដោយ ទិត្យ សុវណ្ណគីរី មកពីក្លិបសមាគមីឡាប្រដាល់ក្រសួងកសិកម្ម គឺជាអ្នកឈ្នះ។

ការប្រកួតនៅសង្វៀនព្រែកកំពិស ជាយរាជធានីភ្នំពេញមួយនេះ ទើបតែបានបញ្ចប់ការប្រកួតក្នុងជុំទី១ប៉ុណ្ណោះ បន្ទាប់ពីតម្រូវអោយអ្នកមានឈ្មោះទាំង៣២រូប ប្រកួតគ្នាចាញ់ធ្លាក់ៗ ហើយស្វែងរកឃើញអ្នកឈ្នះចំនួន១៦នាក់។ អ្នកទាំង១៦នាក់ដែលទើបតែឈ្នះ នឹងបន្តប្រកួតចាញ់ធ្លាក់ៗបែបនេះក្នុងជុំទី២ទៀត ដើម្បីបន្តយកអ្នកឈ្នះតែ៨នាក់អោយឡើងបន្ត។

កីឡាករ ទិត្យ សុវណ្ណគីរី បង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានយកឈ្នះ បើទោះជាគេមិនទាន់រំពឹងខ្លាំងសម្រាប់ឱកាសឈ្នះក្នុងជុំទី២។ លោកថាខ្លួននឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដោយសារតែលោកចង់បានកៅអីក្នុងវគ្គ៨នាក់ ក្នុងមួយជំហានទៀត។

អ្វីដែលសំខាន់ការប្រកួតដណ្តើមពានរង្វាន់ខេស៊ីមេននេះជាលើកទី១ នាប៉ុស្តិ៍លេខ៥ហើយជំហានបន្តលោកមិនទានហានសន្និដ្ឋានបែបណាឡើងស៊ី​សងហ្វឹកហាត់រៀនវិជ្ជាគុនឲ្យល្អមកដាក់ក្នុងខ្លួនឲ្យបានច្រើននោះ ក៏ជាទំនុកចិត្តមួយសំខាន់នាជុំទី២៕