ឈិត សុវណ្ណបញ្ញា ចេញបទថ្មី «CRUSH» ស្តាប់ហើយពិរោះកប់

07-09-2019 1:42pm

ភ្នំពេញៈ តារាចម្រៀង ឈិត សុវណ្ណបញ្ញា ដែលបានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មថោន បានបន្តបង្ហាញនូវសកម្មភាពចេញចម្រៀងផ្ទាល់ខ្លួនរហូត។ ជាក់ស្តែងថ្មីៗនេះ ថោនបានចេញចម្រៀងឲ្យនាងមួយបទជា​ផ្លូវការនៅលើបណ្តាញសង្គម ដែលមានចំណងជើងថា «CRUSH» ដោយបទនោះបែបមនោសញ្ចេតនាស្តាប់ហើយអ្នកមានស្នេហាដឹងតែចូលចិត្តគ្នា។

ឈិត សុវណ្ណបញ្ញា ក្រោយពេលបោះជំហានចូលថោនមក បណ្តាចម្រៀងដែលនាងចេញនៅលើទីផ្សារឃើញថា ថោន បង្ហាញមកសុទ្ទ​តែទាក់ទាញមួយបែបៗ ធ្វើឲ្យអ្នកគាំទ្រនាង និងគាំទ្រផលិតកម្មថោនពេញចិត្ត ក្រោយពេលវិលមកទ្រនំថ្មី។ ដោយឡែកនេះបទ «CRUSH» ដែលបានបង្ហាញមកកាន់តែមានសន្ទុះ​ចូលមើលចូលស្តាប់ច្រើនដងច្រើនគ្នានៅលើបណ្តាញសង្គមយូធូបមិនថមថយ ព្រោះចម្រៀងនេះបានបង្ហាញនូវស្នេហាស្ត្រីម្នាក់ស្រឡាញ់បុរសម្នាក់ពេញផឹង។ ជាពិសេសបានបង្ហាញទេសភាពដ៏​ស្រស់សោភា ដែលបានចុះទៅថតផ្ទាល់នៅកោះម៉ាឌីវ ដោយ​រុញចម្រៀងមួយនេះកាន់តែផ្ទុះ​មួយកម្រិតទៀត។

ទស្សនិកជននៅតែរំពឹងបន្តទៀតថា ផលិតកម្មថោនពិតជាមានបទចម្រៀងប្លែកៗល្អៗបន្តទៀត ចែកដល់តារាចម្រៀងគ្រប់គ្នាមិនថា តែចម្រៀង សុវណ្ណបញ្ញាប៉ុណ្ណោះទេ ដោយសារតែគេចាត់ទុកថា ថោនក៏ជាផលិតកម្មរឹងមាំមួយមិនធម្មតា។

តោះទស្សនាចម្រៀងរបស់ឈិត សុវណ្ណបញ្ញាទាំងអស់គ្នាដូចតទៅ៖