ការនាំចេញរបស់ជប៉ុនធ្លាក់ចុះ សម្រាប់ខែទី៨ ខណៈដែលការលក់នៅចិនធ្លាក់ចុះ

19-08-2019 11:16am

ជប៉ុនៈ ការនាំចេញរបស់ជប៉ុន បានធ្លាក់ចុះសម្រាប់ខែទី៨ កាលពីខែកក្កដា ខណៈដែលជំនឿចិត្តរបស់ក្រុមហ៊ុនផលិតប្រែក្លាយជាអវិជ្ជមានជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ ពោលគឺការលក់របស់ចិនធ្លាក់ចុះម្តងទៀត នៅក្នុងសញ្ញាមួយបង្ហាញថា សង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក អាចនឹងនាំឲ្យសេដ្ឋកិច្ចធ្លាក់ចុះ។

ទិន្នន័យធ្លាក់ចុះ បង្ហាញពីការងារប្រឈមសម្រាប់ក្រុមអ្នកបង្កើតនយោបាយជប៉ុន ដែលមានការព្រួយបារម្ភថា ភាពកំសោយអូសបន្លាយពេលលើតម្រូវការខាងក្រៅ នឹងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងស្រុក។

ទិន្នន័យក្រសួងហិរញ្ញវត្ថុជប៉ុន បានបង្ហាញឲ្យឃើញនៅថ្ងៃចន្ទនេះថា ការនាំចេញក្នុងខែកក្កដា បានធ្លាក់ចុះ១.៦ភាគរយ បើធៀបនឹងពេលកាលពី១ឆ្នាំមុន ដែលការធ្លាក់ចុះនេះ គឺដោយសារតែការនាំចេញគ្រឿងបន្លាស់រថយន្តទៅឲ្យចិន និងសម្ភារផលិតផលពាក់កណ្តាលចំឡងជាច្រើនទៀត ខណៈដែលក្រុមសេដ្ឋវិទូមួយចំនួន បានធ្វើការព្យាករណ៍ថា វាអាចធ្លាក់ចុះដល់ទៅ២.២ភាគរយ។

វាបានក្លាយជាការធ្លាក់ចុះរយៈពេលយូរបំផុតលើការនាំចេញ គិតចាប់តាំងពីធ្លាប់មានការធ្លាក់ចុះរយៈពេល១៤ ចាប់ពីខែតុលា ឆ្នាំ២០១៥ ដល់ខែវិច្ឆិកា ឆ្នាំ២០១៦។ នៅមិនទាន់មានក្តីសង្ឃឹមនោះទេ សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ខណៈដែលទំហំនៃការនាំចេញ បានកើនឡើងដល់១.៥ភាគរយ សម្រាប់ឆ្នាំគិតត្រឹមខែកក្កដា ៕