ក្រុម Ajax ឡើងទៅវគ្គកាត់សេចក្តី Champions League ក្រោយឈ្នះ PAOK Thessaloniki

14-08-2019 1:54pm

បាល់ទាំត់ៈ កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមហូឡង់ Ajaxបានឡើងដល់វគ្គកាត់សេចក្តី Playoffនៃការប្រកួត Champions League ក្រោយពីបំបាក់ក្រុម ក្រិក PAOK Thessaloniki ៣-២នៅជំនួបដ៏ស្វិតស្វាញមួយ ក្នុងទីក្រុង Amsterdamដែលគេមើលឃើញក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយនេះ ឆ្លងផុតជាមួយជ័យជំនះទាំង២ជើង៥-៣។

ការស៊ុតបាល់ប៉េណាល់ទីនៅក្នុងតង់និមួយៗរបស់កីឡាករ Dusan Tadic និងការតែតបាល់បញ្ចូលទីរបស់កីឡាករ Nicolás Tagliafico ល្មមគ្រប់គ្រាន់ដើម្បីធ្វើឲ្យក្រុមរបស់លោក  Erik ten Hagមានឱកាសអាចឡើងដល់ដំណាក់កាលពូល និងធ្វើឲ្យក្តីសង្ឃឹមរបស់ពួកគេរស់រានឡើងវិញ ដូចកាលពីរដូវកាលមុន ជាកន្លែងដែលពួកគេឡើងដល់វគ្គ៤ក្រុមចុងក្រោយនោះ។

កីឡាករ Tadic ដែលបានខកខានប៉េណាល់ទីរួចទៅហើយសម្រាប់ក្រុម Ajaxពេនមួយជើងបានសម្រេចសម្រាប់គ្រាប់បាល់ស្មើ នៅ២នាទីមុនពេលសម្រាកការប្រកួតតង់ទី១ ក្រោយពេលដែលកីឡាករ Diego Biseswar រកបានគ្រាប់បាល់នាំមុខនៅពាក់កណ្តាលទីក្នុងតង់ទី១សម្រាប់ក្រុម PAOK នៅក្នុងទឹកដី Johan Cruijff Arena ។

កីឡាករ Tagliafico បានធ្វើឲ្យក្រុម PAOK ត្រូវការរកឲ្យបាន២គ្រាប់ទៀត ដើម្បីអាចឆ្លងផុតបាន នៅ១១នាទីចុងក្រោយ ពេលដែលគាត់តែតបាល់បញ្ចូលទីបានសម្រេចពីការទាត់បាល់ជ្រុងរបស់កីឡាករ Ziyech ក្រោយកីឡាករ Tadic  ធានាបានការប្រកួតវគ្គកាត់សេចក្តី Playoffជាមួយក្រុម APOEL Nicosia មុនការប្រកួតវគ្គចែកពូល ធ្វើឡើងនៅខែកញ្ញាខាងមុខ៕