អភិបាលខេត្តបន្ទាយមានជ័យ នាំយកថវិកាចូលរួម​រំលែកទុក្ខក្រុមគ្រួសារ​សពក្មេងប្រុសស្រី២នាក់ លង់ទឹកស្រះស្លាប់

14-08-2019 1:52pm

បន្ទាយមានជ័យៈ ក្រោយទទួលព័ត៌មានដ៏ក្រៀមក្រំការស្លាប់ក្មេងប្រុសស្រី ២នាក់ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ លោក​ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ​ដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារ​សពក្មេងប្រុសស្រី២នាក់ ដែល​បានលង់ទឹកស្រះស្លាប់ នៅក្រោយផ្ទះគ្មានអ្នកណាដឹង ខណៈ ឪពុកម្តាយកំពុងជាប់រវល់ពិធីឡើងគេហដ្ឋានថ្មី។

ហេតុការណ៍ក្មេងប្រុសស្រីលង់ទឹកស្រះខាងលើនេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ ៖៣០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានពាំនាំសម្ភារៈមួយចំនួ និងថវិកា១លាន៣សែនរៀល ចូលរួមរំលែកបុណ្យសព៕