ស្រីស្អាត រ៉ូហ្សា បង្ហាញស្នាដៃមួយ លេចធ្លោនៃបទ «បងជិះក្របី»

14-08-2019 9:09am

ភ្នំពេញៈ តារាសម្តែងជើងថ្មី តែហ៊ានបង្ហាញដើមទ្រូងស្អាតឲ្យប្រុសៗក្នាញ់ កញ្ញា រ៉ូហ្សា បានបង្ហាញឱកាសថ្មីមួយទៀតហើយ ដោយនាងបានថតបទចម្រៀងថ្មីរបស់លោក សូត្រ អនុស្សាវរីយ៍ មានចំណងជើងថា «បងជិះក្របី»។ មួយបទដែលតារាឆើតឆាយរូបនេះ បាន​បង្ហាញនៅលើបណ្តាញយូធូបឃើញថា ការដាក់អារម្មណ៍សម្តែងរបស់នាងពិតជាធ្វើបានរលូនប្រកបដោយទេពកោសល្យ។

ចាប់តាំងនាងមានសន្ទុះការងារសិល្បៈមក ឃើញមុខមាត់សម្រស់របស់កញ្ញា រ៉ូហ្សា កាន់តែស្រស់ផូរផង់ទាក់ទាញស្អាតប្លែកខុសពីពេលមុន។ យ៉ាងណាមិញកាយវិការចម្រៀងមនោសញ្ចេតនាបទ «បងជិះក្របី» ដែលមាននៅក្នុងផលិតកម្មសាន់ដេ ឃើញថា រ៉ូហ្សា ដាក់ចិត្តសម្តែងជាមួយម្ចាស់បទលោក អនុស្សាវរីយ៍ បានយ៉ាងពិសេស សមតាមការចង់បានរបស់អ្នកដឹកនាំសម្តែង។ ការមានតិចនិចសម្តែងនេះហើយ ធ្វើឲ្យ រ៉ូហ្សា កាន់តែមានឱកាសពង្រីកទីផ្សារការងារបន្ថែមទៀត នៅពេលរូបសម្បត្តិរបស់នាងកាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។

កញ្ញា រ៉ូហ្សា ឲ្យដឹងថា នាងនៅមានស្នាដៃថតបទចម្រៀងកាយវិការខារ៉ាអូខេផ្សេងទៀត ដើម្បីបង្ហាញដល់បងប្អូនគាំទ្រស្នាដៃរបស់នាង។ ចំពោះបទ «បងជិះក្របី» នាងពិតជារីករាយបានសម្តែងជាមួយម្ចាស់បទលោក អនុស្សាវរីយ៍ ដែលកំពុងឡើងកូដ ក៏ដូចជាអរគុណខាងក្រុមការងារសាន់ដេ ពេញចិត្តទទួលយកនាងសម្តែងឲ្យមានស្នាដៃបន្តនៅលើវិថីសិល្បៈ៕