ការវិលត្រឡប់មករកការប្រកួតវិញរបស់កីឡាករ Andy Murray បញ្ចប់ទៅជាមួយនឹងបរាជ័យ

13-08-2019 4:50pm

វាយតឺន្នីសៈ កីឡាករ Andy Murray ដែលជាជើងឯក Grand Slam ៣ជំនាន់ បាននិយាយថា លោកគ្មានបញ្ហានោះទេនៅការវិលត្រឡប់មកកាន់ការប្រកួតម្ខាងម្នាក់វិញជាលើកដំបូងក្នុងរយៈពេល៧ខែកន្លងមកនេះ បើទោះបីជាចាញ់កីឡាករ Richard Gasquetក្នុងលទ្ធផលពិន្ទុ 4-6 4-6 នៅ Cincinnati Masters កាលពីថ្ងៃចន្ទក៏ដោយ។

កីឡាករអង់គ្លេសម្នាក់នេះ ដែលបានអវត្តមានពីការប្រកួតចាប់តំាងពីខែមករារហូតមកដោយសារតែបញ្ហារបួសគំរាមកំហែងដល់អាជីពរបស់គាត់នោះ បាននិយាយថា និយាយតាមត្រង់ទៅ លោកពិតជាមិនដឹងមែន ចំពោះអ្វីដែលលោកនឹងរំពឹងថានឹងទទួលបាន។ លោកគ្មានបញ្ហាអ្វីនោះទេ។

កីឡាករ Murray បាននិយាយថា លោកមានអារម្មណ៍គ្មានបញ្ហាចំពោះបញ្ហារាងកាយរបស់លោក អំឡុងការប្រកួតមួយនេះ។

លោកបាននិយាយទទួលស្គាល់ថា ជើងរបស់លោកដូចជាធ្ងន់ពេកហើយ នៅដំណាច់ការប្រកួត។ ពេលដែលកីឡាករ Richard វាយកូនបាល់ត្រឡប់មកវិញ ជើងរបស់លោកហាក់ដូចជាជាប់ៗយ៉ាងម៉េចមិនដឹងនោះ ធ្វើឲ្យលោកមិនអាចរត់ទៅវាយកូនបាល់បាន។

សូមបញ្ជាក់ថា កីឡាករ Murrayមិនធ្លាប់ដែលលេងការប្រកួតម្ខាងម្នាក់នោះទេ ចាប់តាំងពីហាលអាវនៅជុំដំបុងនៅ Australian Open ជាកន្លែងដែលលោកបាននិយាយទទួលស្គាល់ថា លោកព្រួយបារម្ភថា អាជីពរបស់លោកអាចនឹងដល់ទីបញ្ចប់៕