Bayern Munich ឡើងទៅជុំទី២ German Cup ក្រោយឈ្នះក្រុមសិស្សប្អូន Energie Cottbus

13-08-2019 4:42pm

បាល់ទាត់ៈ កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមគ្រប់គ្រងជើងឯក Bayern Munich បានបំបាក់ក្រុមសិស្សប្អូន Energie Cottbus មកពីក្របខណ្ឌទី៤ ក្នុងលទ្ធផល ៣-១ ដោយសារគ្រាប់បាល់ពីកីឡាករ Robert Lewandowski, Kingsley Coman និងកីឡាករ Leon Goretzka ដើម្បីឡើងទៅជុំទី២ German Cup ។

ក្រុម Bayern Munich ដែលនឹងចាប់ផ្តើមយុទ្ធនាការ Bundesliga របស់ពួកគេនាថ្ងៃសុក្រជាមួយក្រុម Hertha Berlin គួរតែរកបានគ្រាប់បាល់ច្រើនជាងនេះ ក្រោយស៊ុតបាល់ត្រូវចំរបារទី២លើក នៅក្នុងតង់ទី១ និងខកខានឱកាសរកគ្រាប់បាល់ជាច្រើនលើកទៀត។

ក្រុម Bayern បានធ្វើការនាំមុខមុន ពេលដែលកីឡាករ Lewandowski ពេនមួយជើង ចេញពីតំបន់ក្បែរបង្គោលទីដោយសារតែបាល់ផ្លាត ក្រោយពីការតែតបាល់របស់កីឡាករ Comanត្រូវបានខ្សែការពារពាំងជាប់នៅនាទី៣២។

ពេលដែលក្រុម Energie Cottbus លេងតែក្នុងលីងរបស់ខ្លួន ក្រុម Bayern Munichបន្តការវាយលុកទៀតរហូតបានសម្រេច ហើយកីឡាករ Coman ដែលបានស៊ុតបាល់ប៉ះចំរបារទីនោះ បានធ្វើឲ្យមានការផ្លាស់ប្តូរជាមួយនឹងការស៊ុតបាល់បញ្ចូលទីពីចម្ងាយ១៨ម៉ែត្រ។

កីឡាករបម្រុង Goretzka សម្រេចបានជ័យជំនះនៅនាទី៨៥ មុនពេលមានបាល់ប៉េណាល់ទីនៅម៉ោងបញ្ចប់ការប្រកួតពីកីឡាករ Berkan Taz ដើម្បីធ្វើឲ្យក្រុមម្ចាស់ផ្ទះដណ្តើមបាន១គ្រាប់វិញ តែវាបានហួសពេលណាស់ទៅហើយ៕