អេឡិច ចិន្ត្រា កបជាមួយអូស្ត្រាលី និងត្រូវប៉ាន់ទីផ្សារ រៀបចំពិធីជប់លៀង ការ

13-08-2019 2:17pm

ភ្នំពេញៈ នៅពេលនេះ តារាប្រុសសាច់សដូចសំឡី នៅតែមានឈ្មោះក្នុងសិល្បៈ លោក អេឡិច ចិន្ត្រា កំពុងជាប់សូទៅច្រៀងនៅប្រទេសអូស្ត្រាលី ដោយតំបន់នោះ លោកធ្លាប់ទៅច្រើនដង តែទីផ្សាររបស់លោកនៅតែពេញនិយម។ នេះជាតារាទី១ ដែលឆក់យកប្រជាប្រិយភាពបានច្រើនជាងគេនៅទឹកដីអូស្ត្រាលីគួរឲ្យសម្គាល់ឃើញ។ មិនត្រឹមតែប៉ុណ្ណឹង សូម្បីតែតួនាទីខាងរៀបចំពិធីជប់លៀងតាមមង្គលការ ក៏ឃើញថា ទទួលបានចំណាត់ថ្នាក់ល្អ នឹកស្មានមិនដល់។

អេឡិច ចាន់ត្រា បានចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលី ដែលការចេញសម្ដែងលើកនេះ មិនមែនជាលើកដំបូងនោះទេ គឺអាចនិយាយបានថា រាប់ភ្លេច។ តារារូបនេះ នៅតែទាក់ទាញបងប្អូនខ្មែរឲ្យចូលទស្សនាកកកុញ អមដោយទិដ្ឋភាពស្វាគមន៍មិនអន់ជាងតារាល្បីទៅបង្ហាញមុខជាលើកដំបូងនោះទេ ដោយសារតែលោកជាតារាយុវវ័យ តែនៅពេលបកស្រាយបទចម្រៀងជំនាន់ដើម ក៏ពិរោះមិនណយ។ ក្រៅពីការប្រគំតន្ត្រីលក់សំបុត្រក្នុង Hall លោកត្រូវគេឃើញទទួលបានការអញ្ជើញឲ្យច្រៀងជាកិត្តិយសក្នុងកម្មវិធីតាមផ្ទះស្ទើរមិនលោះពេលនោះទេ ដោយតារារួមក្រុមបានទាំងហៅការបង្ហាញមុខរបស់លោក អេឡិច ចាន់ត្រា មិនថា កម្មវិធីជប់លៀងតាមផ្ទះ និងក្នុងកម្មវិធីផ្សេងៗ ដែលបងប្អូនខ្មែរអញ្ជើញជាកិត្តិយសនៅខាងក្រៅស្ពន់ស័រថាដណ្ដើមយកអស់ប្រាក់ធីប និងការគាំទ្រខ្លាំង ទោះជាបងប្អូនខ្មែរទាំងនោះសុទ្ធតែធ្លាប់បានស្ដាប់ទឹកដមសំឡេងរបស់លោកយ៉ាងសាំទៅហើយ។

ប្រភពពីខាងស្ពន់ស័រ បានអះអាងថា លោក អេឡិច ចាន់ត្រា គ្រោងសម្ដែងនៅក្នុងទឹកដីអូស្ត្រាលីលើកនេះត្រឹមតែ១ខែប៉ុណ្ណោះ ដោយសារតែការងារនៅក្នុងប្រទេសកម្ពុជា ដកឃ្លាមិនបាន។ ជាក់ស្ដែងដ្បិតថាលោកជាប់សូរនៅក្រៅប្រទេស ប៉ុន្តែការងាររៀបចំអាហ្វែក្រុមចម្រៀងរបស់លោកគឺនៅតែមានសកម្មភាព។ យ៉ាងណាមិញ ប្រភពពីខាងស្ពុនស័របន្តថា លោក អេឡិច ចាន់ត្រា កំពុងត្រូវបានអន្ទងឲ្យពន្យារពេល ដោយលោកអាចនឹងត្រូវចេញទៅសម្ដែងនៅក្នុងប្រទេសញូហ្សេឡិនយ៉ាងតិចកន្លះខែទៀត ក្រោយចប់ការសម្ដែងនៅអូស្រ្តាលី។

បើទោះជាលោកមានភារៈជាប់បំពេញបំណងបងប្អូននាយសមុទ្រលោកក៏មិនទុកពេលចោលការងារក្នុងស្រុកពិសេសរដូលការខាងមុខលោកទទួលកម្មវិធីច្រើនសម្រាប់មើលខុសត្រូវ។ដូចនេះលោកត្រូវតែមកឲ្យទាន់ពេលហើយមានឱកាសនឹងវិលទៅសម្តែងនាក្រៅស្រុកជាបន្តទៀត៕