ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអារ៉ាប់រួម ដកទ័ពចេញពីមូលដ្ឋានឈរជើង នៅទីក្រុងអាដែន ប្រទេសយេម៉ែន

13-08-2019 9:39am

យេម៉ែនៈ កាលពីថ្ងៃអាទិត្យ ក្រុមផ្តាច់ខ្លួនយេម៉ែន ដែលគាំទ្រដោយអារ៉ាប់រួម បានចាប់ផ្តើមដកទ័ពចេញពីមូលដ្ឋានឈរជើង ដែលពួកគេដណ្តើមបានពីរដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិ ស្ថិតនៅទីក្រុងភាគខាងត្បូងអាដែន។

ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង  ដែលគាំទ្រដោយអារ៉ាប់រួម ដណ្តើមបានការគ្រប់គ្រងទីក្រុងអាដែន កាលពីថ្ងៃសៅរ៍ ពីកងកម្លាំងភក្តីភាពជាមួយរដ្ឋាភិបាលយេម៉ែន គាំទ្រដោយអន្តរជាតិ ក្រោយសង្រ្គាមរយៈពេល៤ថ្ងៃ។

សង្រ្គាមមួយនេះ បានក្លាយជាជម្លោះដ៏ធំមួយនៅក្នុងកងកម្លាំងចម្រុះ ដែលកំពុងធ្វើសង្រ្គាមជាមួយក្រុមឧទ្ទាមហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ២០១៥មក។

ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីត បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមផ្តាច់ខ្លួន បានស្តាប់តាមការអំពាវនាវឲ្យឈប់បាញ់ភ្លាមៗ និងចាប់ផ្តើមការដកទ័ពចេញពីទីតាំងឈរជើងទាំងអស់ ដែលរឹបអូសបាន កាលពីរយៈពេលប៉ុន្មានថ្ងៃមុននេះ។

ខណៈពេលនោះដែរ កងកម្លាំងចម្រុះ បាននិយាយថា ពួកគេបានវាយប្រហារមកលើតំបន់ដែលទីក្រុងអាដែន ចាត់ទុកថាជាការគំរាមកំហែងផ្ទាល់មកលើរដ្ឋាភិបាលរបស់ខ្លួន៕