ក្រសួងអប់រំ ឯកភាពទទួលយកការជួយជ្រុំជ្រែងពីសមាគមតេក្វាន់ដូ WT Gyeonggido

13-08-2019 9:23am

ភ្នំពេញៈ ក្រសួងអបរំយុវជន និងកីឡាគ្រោងបង្កើតអោយមានបរិញ្ញាបត្រតេក្វាន់ដូ នៅកម្ពុជានាពេលខាងមុខ ដើម្បីជំរុ​ញធ្វើយ៉ាងណាពង្រីកវិសាលភាពធនធានគ្រូបង្វឹក ដែលមានគុណភាពមាននៅតាមបណ្តាលខេត្ត។ ជាមួយគ្នា នឹងគម្រោងពង្រីកនេះដែរ ក្រសួងអប់រំបានក៏ងាកចាប់ដៃគូជាមួយសមាគមតេក្វាន់ដូកូរ៉េខាងត្បូងមួយបន្ថែមទៀត ដើម្បីបង្កលក្ខណៈឲ្យការងារអភិវឌ្ឍន៍កីឡាតេក្វាន់ដូនៅ កម្ពុជាកាន់តែប្រសើរ។

ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃអាទិត្យ បានកិច្ចព្រមព្រៀលើអនុសារណៈយោគយល់គ្នាជាមួយសមាគមតេក្វាន់ដូ WT Gyeonggido (Gyeonggido Taekwondo Association)នៅទីស្តីការក្រសួងអប់រំយុវជន និងកីឡា ក្រោមវត្តមានលោក​ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអបរំយុវជន និងកីឡា និង លោក Kim K y u ng duk ដែលជាប្រធានសមាគមតេក្វាន់ដូ ដែលធំជាងគេ នៅប្រទេសកូរ៉េខាងត្បូង។

អនុសារណៈយោគយល់គ្នាបានធ្វើឡើងក្នុងគោលដៅដើម្បីជួយជំរុ​ញការអភិវឌ្ឍតេក្វាន់ដូនៅកម្ពុជាមានដូចជាការដោះដូរកីឡាករ-កីឡាការិនីគ្នាទៅវិញទៅមក ក្នុងការហ្វឹហាត់ការប្រកួត ការធ្វើសិក្ខា សាលា រួមគ្នាអំពីក្បាច់គុន ព្រមទាំងការប្រកួត ជាលក្ខណៈអន្តរជាតិ រវាងខេមរសហព័ន្ធតេក្វាន់ដូ ជាមួយ សមាគម Gyeonggido ។

លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា ក្រសួងអបរំយុវជន និងកីឡាគ្រោងបង្កើតអោយមានបរិញ្ញាប័តតេក្វាន់ដូនៅកម្ពុជានាពេលខាងមុខ។ លោកថា ការបង្កើតអោយមានបរិញ្ញាប័តសិក្សាជំនាញកីឡាតេក្វាន់ដូWTសុទ្ធរយៈពេល៤សម្រាប់គ្រូម្នាក់ គឺក្រសួងអបរំយុវជន និងកីឡាចង់ពង្រីកវិសាលភាពធនធានគ្រូបង្វឹកដល់បណ្តាខេត្តទាំងអស់ ដើម្បីអោយគ្រូទាំងនោះបណ្តុះបណ្តាលគ្រឹះកីឡាករការិនីនៅតាមបណ្តាលខេត្តអោយមានសត្ថភាពគ្រប់គ្រាន់ជាជម្រើសសម្រាប់សហព័ន្ធជ្រើសរើសមកបំប៉នហ្វឹកហាត់បន្ថែមសម្រាប់ត្រៀមចេញប្រកួតប្រជែងដណ្តើមមេដាយនៅក្រៅប្រទេស ពិសេស គឺ ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង។ ដូច្នោះតាមរយៈកិច្ចព្រមព្រៀងនេះ ក៏ជាធាតុផ្សំមួយរួមចំណែកផ្តល់នៅចំណេះបន្ថែមដល់គ្រូយើងៗផងដែរ ពីម្ចាស់ក្បាច់កូរ៉េខាងត្បូង។

ជាមួយគ្នានេះ លោក Kim Kyung duk បានឲ្យដឹងថា ក្នុងអំឡុងពេល ដែលលោកស្នាក់នៅកម្ពុជា លោកបានចុះទៅដល់ខេត្តមួយចំនួន ដូចជាកំពង់ឆ្នាំង ក្រចេះ កំពង់ស្ពឺ កំពង់ធំឃើញថា តេក្វាន់ដូនៅទីនោះកំពុងតែមាន សកម្មភាពល្អប្រសើរ៕