បាតុកម្មនៅហុងកុង ប្រៀបបាននឹងសង្រ្គាមជាមួយទ័ពព្រៃ ខណៈដែលបន្តការប៉ះទង្គិចគ្នា

12-08-2019 3:58pm

ហុងកុងៈ ក្រុមនគរបាលនៅក្នុងទីក្រុងហុងកុង វាយប្រហារមកលើស្ថានីយរថភ្លើង ដែលព័ទ្ធជុំវិញ កាលពីថ្ងៃអាទិត្យ ជាមួយនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្ខំឲ្យក្រុមបាតុករដកថយ។

វីដេអូមួយនៅក្នុងស្ថានីយរថភ្លើង Tai Koo ឃើញក្រុមមន្រ្តីនគរបាលបាញ់រំសេវមិនបណ្តាលឲ្យស្លាប់ទៅលើក្រុមបាតុករ។ ក្រុមនគរបាល បានវាយពួកគេនឹងដំបងផងដែរនៅលើជណ្តើរយន្ត។

ដោយឡែក ការប៉ះទង្គិចគ្នានៅស្រុក វ៉ាន់ឆៃ គ្រាប់បែកសាំង និងដុំឥដ្ឋ ត្រូវបានក្រុមបាតុករចោលមកលើក្រុមនគរបាល ដែលបានឆ្លើយតបវិញ ជាមួយនឹងវាយសម្រុកមកលើក្រុមបាតុករ។

មនុស្សជាច្រើននាក់ ដែលរួមទាំងក្រុមនគរបាលដែរនោះ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាទាំងនេះ។

ក្រុមបាតុករ បានចាប់ផ្តើមប្រើតាក់ទិកថ្មី ជាមួយនឹងការវាយប្រហារនៅតាមតំបន់ជាច្រើនជាក្រុមតូចៗ មុនពេលរត់ ពេលដេលក្រុមនគរបាលធ្វើដំណើរមកដល់ ដែលទង្វើរបែបនេះ វាប្រៀបាននឹង “សង្រ្គាមជាមួយទ័ពព្រៃ” ផងដែរ។

សូមបញ្ជាក់ថា មហាបាតុកម្ម និងភាពរំជើបរំជួលនៅហុងកុង មិនបានបង្ហាញសញ្ញាណាមួយនៃការស្រាកស្រាននោះទេ រយៈពេលជាង២ខែ ដែលពួកគេនាំគ្នាតវ៉ា ប្រឆាំងនឹងពង្រាងច្បាប់ជម្លោះបត្យាប័នជាមួយចិនដីគោក៕