ផលិតកម្ម B&M Good Day បង្ហាញស្នាដៃថ្មី និយាយពីរោងចក្រ និងវាយណភណ្ឌកម្ពុជា

08-08-2019 12:13pm

ភ្នំពេញៈ ខណៈវិស័យវាយណភ័ណ្ឌ នៅប្រទេសកម្ពុជា កំពុងមានការជឿនលឿន និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ព្រមទាំងចង់បង្ហាញពីតថភាពសង្គមកម្ពុជា ឲ្យសាធារណៈជន បានដឹងក្នុងវិស័យនេះផងនោះ ផលិតកម្ម B&S Good Day បានសហការ ជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដើម្បីផលិតជាភាពយន្តភាគមួយ ក្រោមចំណងជើងថា «ល្បិចលួងល្បួងស្នេហ៍» ដោយបានធ្វើពិធីក្រុងពាលីថត នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩។ អ្វីដែលពិសេស ចំពោះភាពយន្តនេះ គឺផលិតកម្មបានចំណាយដើមទុនរហូតដល់ទៅជាង១សែនដុល្លារ ដើម្បីផលិត និងគ្រោងចាក់បញ្ចាំង នៅចុងឆ្នាំ២០១៩នេះ នាប៉ុស្តិ៍លេខ៥។

បើតាមការរៀបរាប់របស់លោក ទិត ធារិទ្ធ អ្នកដឹកនាំរឿងជើងចាស់ពេញដោយបទពិសោធន៍បានលើកឡើងក្នុងអារម្មណ៍តឹងតែងថា «ជាការមើលឃើញរបស់លោកផ្ទាល់យល់ថា រឿង(ល្បិចលួងល្បួងស្នេហ៍) មានការបង្ហាញពីវិស័យវាយនភណ្ឌកម្ពុជាពីទិដ្ឋភាពរោងចក្រកម្ពុជាអាចមានន័យថា ជាការបង្ហាញឲ្យ​វិនិយោគទុនផ្សេងៗ មើលឃើញហើយកាន់តែចាប់អារម្មណ៍មកលើវិស័យរោងចក្រកម្ពុជា»

លោក អះអាងទៀតថា អ្វីដែលជាការពិបាកសម្រាប់លោកជាអ្នកដឹកនោះ បែរជាលេចសញ្ញាមិនល្អពីបណ្តាថៅកែរោងចក្រ មិនមានចេតនាសហការ ដែលលោកចង់បង្ហាញនូវទិដ្ឋភាពពិតៗ នៅក្នុងរោងចក្រជាជាងការកែច្នៃរៀបចំហាក់មិនសូវល្អ។ លោកកំពុងតែស្នើសុំដល់សមាគមរោងចក្រឲ្យ​គេយោគយល់ ឬសហការតាមអ្វី ដែលលោកស្នើ។ ប្រសិនបើមិនមានការយោគយល់លោក និងក្រុមការងារមានតែកែខៃទីតាំងណាមួយធ្វើជាកន្លែងរោងចក្រ ដើម្បីកុំឲ្យ​ខកដំណើរការថតតាមជាក់ស្តែង។ រឿងនេះរៀបរាប់ពីស្នេហ៍រវាងថៅកែរោងចក្រ និងតួឯកស្រី ដែលមានតួនាទីជាអ្នកឌីហ្សាញម៉ូដសម្លៀកបំពាក់។

រឿងនេះចូលរួមសម្តែងដោយកញ្ញា ពុធ ស្រីខួច លោក ឃឹម សានីត លោក សុធា ពិសិដ្ឋ កញ្ញាហ្វីយ៉ាដា កញ្ញាវ៉ាន់ លីលី អ្នកស្រីសំ សុផល និងតារាប្រុសស្រីជាច្រើនដួងទៀត៕