ខប់ៗហ្មង! សោភា ទេពី សម្ញែងរថយន្តសេរីទំនើប​ ​ផ្អើលថា មានអ្នកឧបត្ថម្ភ

08-08-2019 11:46am

ភ្នំពេញៈ អតីតបេក្ខជនប្រឡងចម្រៀងខេមបូឌាអាយឌល រដូលកាលទី៣ សោភា ទេពី ដែលផ្តើមរះចិញ្ចាចនៅលើសិល្បៈ កាលពីម្សិលមិញនេះ បានបង្ហោះរូបឡានស៊េរីថ្មី ពណ៌ស ឈរអេនអនពីមុខរថយន្ត ដែលជាតម្រុយថា ជារបស់ប្រើ ទើបធ្លាក់ដល់ដៃ។ ភ្លាមៗក្រោយបង្ហោះស្រាប់តែមានអ្នកនិយាយថា ប្រហែលជាកាដូពីអ្នកស្រឡាញ់នាងស្មោះណាមួយ ជួយទ្រពីក្រោយ។

មន្ទិលនេះ សោភា ទេពី បាន​បញ្ជាក់ថា រថយន្តតម្លៃជាង៦៦០០០ដុល្លាររបស់នាង គឺពិតជាកាដូរបស់ម្ដាយ១០០ភាគរយ ដោយមិនមានបុរសណាម្នាក់ យកលុយមកជះឲ្យនាង ក្នុងតួលេខដ៏ច្រើនបែបហ្នឹងបានទេ។

នាងលើកឡើងដោយមិនស្ទាក់ស្ទើរថា ម្ដាយរបស់នាងចង់ឲ្យនាងសប្បាយចិត្ត និងដោយសារតែលួចសួរចិត្តនាង ដឹងថា នាងស្រលាញ់រថយន្តស៊េរីនឹងផង ទើបម្ដាយរបស់នាង ទៅកុម្ម៉ង់ស្ងាត់ៗ ហើយយកមកប្រគល់ឲ្យនាង។

នាងអះអាងថា ម្ដាយខ្លួន គឺជាអ្នកជំនួញ និងមានមុខរបរធំដំគួរសមក្នុងដៃជាយូរមកហើយ ទើបត្រឹមលទ្ធភាពរថយន្ត ដែលជាកាដូឲ្យ គឺមិនចាំបាច់ដល់ថ្នាក់បុរសណាម្នាក់យកមកជះនោះទេ។

ជាមួយនឹងស៊េរីរថយន្តថ្មីទំនើប ពិតជាធ្វើឲ្យ សោភា ទេពី មានមុខថែមមួយកម្រិតនៅក្នុងវិស័យសិល្បៈមិនអន់នោះទេ ក្នុងពេលដែលនាងក៏កាន់តែមានការគាំទ្រខ្ពស់ តាំងពីបញ្ចប់ការប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកនៅហង្សមាស។

ក្រៅពីច្រៀងសម័យ ទេពី ក៏ចេះច្រៀងបុរាណ ព្រោះនាងជាសិស្សសាលាវិចិត្រសិល្បៈ ដែលជំរុញឲ្យនាងកាន់តែយល់ពីអត្ថន័យលើកដាក់សំឡេង។ ទោះជាមានបានហ៊ឺហារ តែ ទេពី រមែងជួយគិតគូដល់ការងារសង្គម មនុស្សធម៌ជាប្រចាំចូលជាថវិកា ឬចូលច្រៀងមិនគិតកម្រៃក៏មាន នេះសមជាសិល្បៈមានការលេចធ្លោ៕