ប្រធាន NATO អំពាវនាវឲ្យរុស្ស៊ី ជួយសង្រ្គោះកិច្ចព្រមព្រៀងមីស៊ីលពាក់នុយក្លេអ៊ែរ INF

18-07-2019 2:40pm

អាមេរិកៈ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានសន្យាឆ្លើយតបជាមួយនឹងការការពារ និងវិធានការ បើសិនជារុស្ស៊ី មិនវិលត្រឡប់មកអនុឡោមតាមកិច្ចព្រមព្រៀងនៅឱសានវាទនាថ្ងៃទី២ ខែសីហា ខាងមុខនេះ។

លោក Stoltenberg បាននិយាយថា យើងត្រូវតែត្រៀមខ្លួនសម្រាប់ពិភពលោក ជាមួយនឹងមីស៊ីលរុស្ស៊ីច្រើនជាងមុន។

គួរឲ្យដឹងថា កិច្ចព្រមព្រៀងឆ្នាំ១៩៨៧ ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ដើម្បីហាមប្រាមមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ រយៈចម្ងាយជិត និងមធ្យម។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្អាកកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងកម្លាំងនុយក្លេអ៊ែរកម្រិតធម្យម(INF) កាលពីខែកុម្ភះ ដោយលោកបានចោទប្រកាន់រុស្ស៊ី ថាបានបំពានលើលក្ខ័ន្តិកៈរបស់ខ្លួន។

រុស្ស៊ី បានធ្វើការច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់នេះ ប៉ុន្តែពួកគេក៏បានផ្អាកកាតព្វកិច្ចផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ហើយពួកគេថែមទាំងប្រកាសពីផែនការអភិវឌ្ឍន៍ប្រព័ន្ធអាវុធថ្មីនេះទៀតផង៕