ក្លិប Juventus បញ្ចប់ការផ្ទេរក្នុងតម្លៃ៧៥លានអឺរ៉ូ សម្រាប់ខ្សែការពារ Matthijs de Ligt

17-07-2019 9:38am

បាល់ទាត់ៈ សេចក្តីរាយការណ៍ បានឲ្យដឹងថា ក្លិប Juventus បានបញ្ចប់ការផ្ទេរក្នុងតម្លៃ៧៥លានអឺរ៉ូ សម្រាប់ខ្សែការពារ Matthijs de Ligt របស់ក្លិប Ajax។

សារព័ត៌មានហូឡង់ និងអ៊ីតាលី បានរាយការណ៍កាលពីថ្ងៃចន្ទថា កីឡាករស្ថិតនៅក្នុងក្រុមជម្រើសជាតិហូឡង់វ័យ១៩ឆ្នាំម្នាក់នេះ ដែលធ្វើជាប្រធានក្រុម Ajaxដឹកនាំពួកគេឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions Leagueនោះ បានយល់ព្រមនឹងលក្ខ័ន្តិកៈផ្ទាល់ខ្លួនរួចហើយជាមួយក្លិប Juventus ហើយលោកបានធ្វើដំណើរមកដល់ទីក្រុង Turinកាលពីថ្ងៃអង្គារ ហើយនិងពិនិត្យសុខភាពនៅថ្ងៃពុធនេះ។

សារព័ត៌មាននៅអ៊ីតាលី បានរាយការណ៍ថា ក្លិប Juventus នឹងបង់ឲ្យក្លិប Ajax៧៥លានអឺរ៉ូ។

កីឡាករ De Ligt បានជាប់ពាក់ព័ន្ធនឹងការផ្ទេរទៅកាន់ក្លិបឈានមុខគេជាច្រើននៅអឺរ៉ុប ផងដែរ ក្រោយទម្រង់លេងដ៏គួរចាប់អារម្មណ៍របស់គាត់សម្រាប់ក្រុម Ajax និងក្រុមជម្រើសជាតិហូឡង់ កាលពីរដូវកាលមុន។

សូមបញ្ជាក់ថា កីឡាករ De Ligt លេងបាន១១៧ប្រកួតសម្រាប់ក្រុម Ajaxនៅការប្រកួតទាំងអស់ ដោយរកបាន១៣គ្រាប់ ដែលរួមទាំង៣គ្រាប់ ពេលដែលក្រុមរបស់គាត់ឡើងដល់វគ្គ៤ក្រុមចុងក្រោយ Champions Leagueកាលពីរដូវកាលមុន៕