កប់ហ្មងមើលសម្រស់តារាវ័យក្មេង ហ្វីយ៉ាដា ប្រែប្រួលខ្លាំងណាស់

12-07-2019 10:23am

 

   ភ្នំពេញ ៖  តារាចម្រៀងនិងសម្តែងទើបតែមានឈ្មោះក្នុងសិល្បៈហ្វីយ៉ាដាបានបង្ហាញនូវភាពភ្ញាក់ផ្អើលតែម្តងនូវពេលទម្រង់មុខមាត់ របស់នាងស្រាប់តែប្លែក។ មានការទម្លាយថាយ៉ាដាកែមុខមាត់ យកហុងស៊ុយ ទើបមើលទៅស្អាតគួរឲ្យក្នាញ់ជាងមុនបែបនេះ។

      គ្រាន់តែសម្រស់ប្លែកហ្វីយ៉ាដា ឃើញថាទទួលបានការងារច្រើនទាំងច្រៀងនិងសម្តែង។នាងទើបត្រូវបានស្ថានីយបាយ័ន ហៅច្រៀងផ្សាយបន្តផ្ទាល់ផង និងថតកម្មវិធីសំណើចផងដែរ។នាងត្រូវបានលោកគង់ វិសាល ចាប់អារម្មណ៍ហើយផ្តល់ឱកាសជូនដើម្បីសម្តែងលើឆាកទាញប្រជាប្រិយភាព។

    ហ្វីយ៉ាដាឲ្យដឹងថា ពេលមិត្តសិល្បករស្គាល់នាងឃើញមុខប្លែកតាមការពិតនាងសម្រេចចិត្តកែខ្ទង់ច្រមុះឲខ្ពស់ដោយផ្នែកផ្សេងទៀតមិនបានកែខៃអ្វីឡើយ។ នាងទទួលស្គាល់ថាក្រោយពេលកែមានសភាពប្លែក ហើយពេញចិត្តជាខ្លាំង។ ចំណែកសិល្បៈវិញ ក៏បោះជំហានទៅមុខមួយៗមិនច្រើនតែរវល់ជាងមុន។ សង្ឃឹមថានាងទទួលបានការងារសិល្បៈច្រើនទៀតក្រោយពេលសម្រស់ប្លែកជាងមុន ៕