គយខេត្តព្រះសីហនុ ចុះបង្ក្រាប​ឃ្លាំងស្តុកម៉ាស៊ីនភ្លើងរបស់ជនជាតិចិន២ទីតាំង ដកហូតម៉ាស៊ីនភ្លើង៩៥គ្រឿង

12-07-2019 10:16am

ព្រះសីហនុៈ ប្រធានសាខាគយខេត្តព្រះសីហនុ លោក ទុំ ណូ និងលោក កែវ អង្កាម ប្រធាន ការិយាល័យស្រាវជ្រាវ និងបង្ក្រាប អំពើរត់ពន្ធតំបន់៣ បានចុះដល់ទីតាំងឃ្លាំងស្តុកម៉ាស៊ីនភ្លើង តាមដីកាបង្គាប់ឲ្យ​ឆែកឆេរលំនៅដ្ឋាន  ឬរុករកវត្ថុតាងរបស់ប្រធានសាលាដំបូងខេត្តព្រះសីហនុ។

ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក លឹម ប៊ុនហេង ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើឡើងនៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩។

លោក លឹម ប៊ុនហេង ព្រះរាអាជ្ញារង បានឲ្យដឹងថា សមត្ថកិច្ចបានចុះទៅដល់ឃ្លាំងស្តុកម៉ាស៊ីភ្លើងចំនួន២កន្លែង៖

១ យីហោ ឈ្មោះ ហ្វូលីស៊ី​ថឺ មានទីតាំង នៅផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មាន​ម្ចាស់ជនជាតិចិន មានស្តុកទំនិញម៉ាស៊ីនភ្លើងធំចំនួន៥៧គ្រឿង   ម៉ាស៊ីនភ្លើងតូចចំនួន២៧គ្រឿង។

២ យីហោឈ្មោះ គ្រឿងបន្លាស់ ឡុង  សឹង មានទីតាំងនៅផ្លូវជាតិលេខ៤ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានម្ចាស់ជនជាតិចិនមានស្តុកទំនិញម៉ាស៊ី​នភ្លើងធំចំនួន១១គ្រឿង។

បច្ចុប្បន្នកម្លាំង​ជំនាញគយរៀបចំស្ទូចយកម៉ាស៊ីនភ្លើងទាំងនោះ យកទៅរក្សាទុកនៅការិយាល័យគយ និងរដ្ឋាករស្ទឹងហាវ ដើម្បីបន្តនិតិវិធីតាមច្បាប់៕