រាជរដ្ឋាភិបាល ណែនាំដល់មន្រ្តីនៅបណ្ដាខេត្ត មានការ​ផ្ទុះឡើងនូវជំងឺប៉េស្តជ្រូក ត្រូវចុះពិនិត្យដល់ទីតាំង

12-07-2019 9:55am

ភ្នំពេញៈ ក្រោយពីជំងឺប៉េស្តជ្រូកអាហ្រ្វិក បានផ្ទុះរីករាលដាល ស្ទើរពេញប្រទេសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់បណ្ដាខេត្ត ដែលមានការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្រ្វិក ត្រូវចុះពិនិត្យតាមដានដល់ទីតាំងផ្ទាល់ ដើម្បីចាត់វិធានការបានទាន់ពេលវេលា។

នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ។

ក្នុងនោះកិច្ចប្រជុំនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ណែនាំដល់បណ្ដាខេត្ត ដែលមានការផ្ទុះឡើង នូវជំងឺប៉េស្តជ្រូកអាហ្រ្វិក សូមចុះពិនិត្យតាមដានដល់ទីតាំងផ្ទាល់ ដើម្បីចាត់វិធានការបានទាន់ពេលវេលា