លោក ឆា លី សិល្បៈទាំងបុរាណ​ និងសម័យ​ សុទ្ឋតែនិស្ស័យចូលចិត្ត

12-07-2019 9:42am

 

    ភ្នំពេញ ៖ តារាសម្តែងលោកឆាលី ដែលខំចំណាយពេល ឈ្មុលជាមួយការងារសិល្បៈបានព្យាយាមតស៊ូបន្តទៀត ក្នុងពេលអាជីពនេះកំពុងដើរទៅមុខ។ លោកឆាលី ចង់បង្ហាញឲ្យបានច្រើនក្នុងទម្រង់សិល្បៈមិនថាបុរាណឬសម័យឡើយ។

 

    តារាប្រុសរូបនេះ គេឃើញបង្ហាញស្នាដៃក្នុងសិល្បៈភាគច្រើនជាតួអង្គកាច មិនថាតែនៅក្នុងរឿងឬការថតបទចម្រៀងនោះទេ។ កាលពីពេលកន្លងទៅលោកបានចំណាយពេលចូលរួមក្នុងក្រុមគ្រួសារតារាកម្ពុជា ដើម្បីបង្ហាញនូវឈុតសម្លៀកបំពាក់ប្រកួតប្រជែង។ ឆ្លងកាត់ការប្រកួតលោកមិនបានទទួលពាន ឬចំណាត់ថ្នាក់នោះទេតែតារាប្រុសរូបនេះនៅតែពេញចិត្ត។

    លោកឆាលី ឲ្យដឹងថាលោកពេញចិត្តលទ្ឋផលដែលធ្វើបានការប្រកួតកន្លងមក នាប្រាសាទសំបូរព្រៃគុក ព្រោះចិត្តដែលចង់បង្ហាញឈុតសម្លៀកបំពាក់ស្តេចគ្រុឌដល់មហាជនក៏ដូចជាយុវវ័យបានសម្រេចតាមបំណង។គោលដៅចងលើកស្ទួយវប្បធម៌ជាតិមិនថា តែសម័យដែលស្រឡាញ់បុរាណក៏ពេញចិត្តចូលរួម ព្រោះជាអ្នកសិល្បៈយើងត្រូវចូលរួមលើកតម្លៃឲ្យបានច្រើន ៕