នីហ្សេរីយ៉ា ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះអាហ្វ្រិកខាងត្បូង២-១

11-07-2019 4:31pm

បាល់ទាត់ៈ កាលពីថ្ងៃពុធម្សិលមិញនេះ ក្រុមជម្រើសជាតិនីហ្សេរីយ៉ា រកបានកៅអីលេងរបស់ពួកគនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Africa Cup of Nations ពេលដែលខ្សែការពារ William Troost Ekong រកបានគ្រាប់បាល់ឈ្នះនៅនាទីចុងក្រោយ ដើម្បីសម្រេចបានជ័យជំនះ២-១ លើក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង ។

ខ្សែការពារ Troost Ekong ឆ្មក់បានឱកាសពីការធ្វេសប្រហែលរបស់ខ្សែការពារអាហ្វ្រិកខាងត្បូង ដោយប្រើជង្គង់របស់គាត់ ពីការទាត់បាល់ជ្រុង ដើម្បីសម្រេចបានគ្រាប់បាល់របស់គាត់ នៅការប្រកួតមួយដែលក្រុមជម្រើសជាតិនីហ្សេរីយ៉ា គ្រប់ដណ្តប់ការប្រកួតជាង១ម៉ោង។

កីឡាករ Samuel Chukwueze ដែលកោះហៅឲ្យចូលលេងវិញ ក្រោយអវត្តមានពីជុំមុន បានធ្វើឲ្យក្រុមឥន្ទ្រីត្រដាងស្លាបនីហ្សេរីយ៉ា នាំមុខមុន ពេលដែលគាត់ស៊ុតបាល់បញ្ចូលទីនៅនាទី២៧។

ក្រុមជម្រើសជាតិនីហ្សេរីយ៉ា នៅតែបន្តគ្រប់គ្រងឱកាសរបស់ខ្លួន តែបែរជាភ្លាត់ស្នៀត ពេលដែលកីឡាករ Bongani Zungu តែតបាល់សម្រាប់គ្រាប់បាល់ស្មើវិញនៅនាទី៧១ ដែលជាការស៊ុតបាល់ចំគោលដៅលើកដំបូងរបស់ក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង។

គ្រាប់បាល់នេះ ដំបូងឡើយ ត្រូវបានប្រកាសថាអកហ្សើទេ ប៉ុន្តែក្រោយមក ត្រូវបានផ្តល់ឲ្យវិញ ក្រោយការពិនិត្យតាមប្រព័ន្ធជំនួយការអាជ្ញាកណ្តាល VAR គឺជាការជ្រៀតជ្រែកសំខាន់លើកដំបូង ដោយប្រព័ន្ធមួយនេះចាប់តាំងពី គេណែនាំឲ្យប្រើប្រាស់សម្រាប់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ៕