ឯក សុវណ្ណារត្ន័ លេចសញ្ញាថ្មីៗទាំងសិល្បៈ និងមុខជំនួញ

11-07-2019 4:28pm

ភ្នំពេញៈ តារាសម្តែង ឯក សុវណ្ណារត្ន័ ដែលបានបោះជំហ៊ាននៅក្នុងសិល្បៈជាច្រើនឆ្នាំមកហើយនោះ នៅតែពេញចិត្តទទួលការងារក្នុងវិថីនេះទៅតាមនិស្ស័យចូលចិត្ត។ មួយរយៈនេះនាងទទួលបានការងារប្លែកៗក្នុងសិល្បៈទាំងសម្តែង ពិសេសកិច្ចការមុខជំនួញឃើញតារារូបនេះ បង្កើតឡើងគួរឲ្យចាប់អារម្មណ៍។

ឯក សុវណ្ណារត្ន័ ដ្បិតតែនៅចាប់ការងារសិល្បៈ តែនាងទទួលការងារណា ដែលមានលក្ខណៈឆាប់ចប់ដូចជាលេងហ្គេមកម្សាន្តតាមកម្មវិធី ថតស្បត ឬកម្មវិធីកិច្ចការសង្គម។ មូលហេតុនាងងាកយកពេលវេលាមកបង្កើនមុខរបរថ្មីៗ ព្រោះពេលនេះនាងបានបង្កើតមុខរបរចុងភៅការជាមួយបងប្អូនក្រុមគ្រួសារ។ បន្តពីនេះនាងក៏ឆ្លៀតលក់ផលិតផលផ្សេងៗ ដែលរក្សាសម្រស់ឲ្យ​ស្រស់ស្អាតទទួលការចូលចិត្តពីអតិថិជន។ ម្ល៉ោះហើយទើបអ្នកដែលស្គាល់នាងក្នុងសិល្បៈឃើញថា នាងប្រែប្រួលច្រើនជាងមុនគួរឲភ្ញាក់ផ្អើល។

សុវណ្ណារត្ន័ ឲ្យដឹងថា នាងមិនផ្តាច់សិល្បៈទេ តែទទួលការងារណាដែលឆាប់ចប់ ដើម្បីមកមើលមុខរបរខាងក្រៅដែលបង្កើតឡើងឲ្យ​ច្រើន។ នាងយល់ថា យកពេល Care ជាមួយជំនួញគឺចំណេញច្រើន។ បើសិនសិល្បៈមានគេទាក់ទងក៏ថតបើគ្មានក៏ធម្មតាតែចិត្តនៅតែមិនចោល។យ៉ាងណាមិត្តសិល្បករដែលស្គាល់នាងអាចទាក់ទងជាវចុងភៅការប្រសិនបើមានពិធីយើងនឹងពិភាក្សាគ្នាលើតម្លៃហើយសង្ឃឹមថាជោគជ័យលើមុខជំនាញនេះ៕