ឈុតព្រះនាងទេពអប្សរាមម្កុដកំពូល៣ ធ្វើឲ្យតារាសម្តែង វណ្ណា វត្តី ជាប់លេខ២

11-07-2019 9:34am

កំពង់ធំៈ បន្ទាប់ពីមានបណ្តាបេក្ខជនមួយចំនួនឈ្នះពានគ្រងឈុតបុរាណល្អជាងគេប្រចាំឆ្នាំយើងសូមណែនាំលោកអ្នកមកដឹង និងទស្សនាឈុតសម្លៀកបំពាក់គ្រងដោយស្រីស្អាត វណ្ណា វត្តី ហើយត្រូវមេប្រយោគទាំងអស់ផ្តល់ចំណាត់ថ្នាក់លេខ២។

កម្មវិធីរៀបចំដោយគ្រួសារតារាកម្ពុជា ធ្វើឡើងនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកខេត្តកំពង់ធំកាលពីដើមសប្តាហ៍នេះ។ កម្មវិធីនេះ មានតារាជាច្រើនដួងបាន​ចំណាយថវិកាផ្ទាល់ខ្លួនរំលេចឈុតបុរាណតាមសម័យកាលនីមួយៗ ដើម្បីយកមកប្រកួតក្រៅពីលើកស្ទួយឲ្យតម្លៃវប្បធម៌ជាតិផងនោះ។

តារាសម្តែង និងចម្រៀងស្រីស្រអែមស្រស់ វណ្ណា វត្តី បានព្យាយាមរំលេចឈុតទេពអប្សរាមម្កុដកំពូល៣ មកប្រកួត បន្ទាប់ពីនាងបានពិភាក្សាជាមួយលោកគ្រូផ្នែកសិល្បៈបុរាណលើជំនាញស្លៀកឈុតបុរាណ។ បើទោះជានាងមមាញឹកជាមួយសិល្បៈ និងមុខរបររកស៊ី​នាងនៅតែចែកពេលវេលាតាមដានឈុតប្រឡងនេះរយៈពេលជិត១ខែ ដែលនាងខំតាមមើល និងច្នៃជាមួយលោកគ្រូ។

យ៉ាងណាក៏ដោយអ្វីដែលវត្តីតារាកាន់តែឡើងកូដនេះព្យាយាមបានសម្រេចដល់គោលដៅទទួលបានចំណាត់ថ្នាក់លេខ២ផ្នែកនារីឯបុរសលេខ២លោកបញ្ញា សិទ្ឋិហើយនិងជំរុញឲ្យ វណ្ណា វត្តី កាន់តែលេចធ្លោល្បីឈ្មោះក្នុងសិល្បៈបន្តទៀត៕