ភ្ញាក់ផ្អើលទាំងកណ្ដាលយប់ បន្ទាប់ពីមាននារីរូបស្រស់ម្នាក់ គិតខ្លីមកលោតទឹកសម្លាប់ខ្លួន នៅមុខវាំង តែមិនបានសម្រេច

11-07-2019 8:48am

ភ្នំពេញ: កាលពី​វេលាម៉ោង១៖៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ មានការភ្ញាក់​ផ្អើលមួយកើតឡើង ទាំងកណ្ដាលយប់ បន្ទាប់ពីមាននារីរូបស្រស់ម្នាក់ បានគិតខ្លីមកលោតទឹកសម្លាប់ខ្លួន នៅមុខវាំង តែមិនបានសម្រេច ត្រូវបងប្អូនប្រជាពរដ្ឋជួយស្រង់ យកមកលើគោកទាន់។

នារីរងគ្រោះខាងលើ ឈ្មោះ ស្រី និច អាយុប្រហែល២២ឆ្នាំ ស្នាក់នៅម្ដុំទួលគោក។

តាមការរៀបរាប់ពីនារីរងគ្រោះ បានឲ្យដឹងថា រូបនាងមានការពិបាកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបងស្រីបង្កើតបានស្លាប់ចោល បន្សល់ទុកឲ្យរូបនាង រស់នៅតែម្នាក់ឯងកណ្ដោចកណ្ដែង គិតអ្វីមិនចេញឈានទៅដល់ការសម្រេចចិត្ត ចង់បញ្ចប់ជីវិតខ្លួនឯង ហើយក៏បានដើរមកមុខវាំង រួចលោតទឹកធ្វើអត្តឃាតតែម្ដង ត្រូវបានប្រជាពរដ្ឋឃើញ ក៏នាំគ្នាជួយស្រង់ឡើងគោកវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ ហើយបានលួងលោមកុំឲ្យនាងគិតខ្លីតទៅទៀត និងហៅកង់បីឲ្យនាងជិះត្រលប់ទៅផ្ទះវិញ៕