បើទោះមិនបានកាន់ពានតែ យុទ្ឋ ឋានៈ​ ជួបរឿងមួយមិននឹកស្មាន

10-07-2019 9:15am

ភ្នំពេញៈ ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសឈុតបុរាណដែលគ្រងសមជាងគេប្រចាំឆ្នាំ២០១៩ ក្នុងចំណោមតារាចូលប្រឡងក្បែរ៦០រូបលោកយុទ្ឋ ឋានៈក៍មានវត្តមានផងដែរ។ អ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលលោកយុទ្ឋ ឋានៈស្រាប់តែទទួលបាននូវរូបភាពមួយដ៍សំខាន់។

ក្នុងឱកាសខួបគម្រប់៣ឆ្នាំ នៃការបង្កើតគ្រួសារតារាកម្ពុជាក៏បានលើកយកកម្មវិធីពិសេសការប្រកួតជ្រើសរើសអ្នកគ្រងឈុតបុរាណ សមជាងគេប្រចាំឆ្នាំប្រយោជន៍ជួយលើកស្ទួយវប្បធម៌ជាតិ។ រីឯលោកយុទ្ឋ ឋានៈតារាសម្តែងនិយមតួកាចបានដាក់ពាក្យប្រកួតដោយគ្រងឈុតសម័យមុនមើលទៅសង្ហាមិនធម្មតា។ ឆ្លងកាត់ការប្រកួតជ្រើសរើសពីគណៈមេប្រយោគនៅពេលប្រកាសរើស៦រូបផ្នែកបុរសលោកយុទ្ឋ ឋានៈបានឆ្លងចូលដល់។ អ៊ីចឹងហើយទើបធ្វើឲតារាសម្តែងរូបនេះចាត់ទុកថាជាចំនុចសំខាន់ព្រោះត្រឹមវគ្គសម្រេចចិត្តចូលប្រឡងលើកដំបូងបានចូលដល់វគ្គសំខាន់។

លោកឋានៈថា ពិតជាអររីករាយព្រោះនេះជាលើកទី១បានចូលរួមដោយចង់បង្ហាញអ្វីដែលជាកេរ្តី៍មរតកខ្មែរយើងជាសំខាន់។ មិនបានពានតែនេះជាការប្រកួតដ៏សំខាន់នាតំបន់ប្រាសាទដ៏ល្បី។ លោកសង្ឃឹមថានាឱកាសលើកក្រោយនិងរិះរកនូវសម្លៀកបំពាក់បែបបុរាណឲ្យបានសាកសមជាងនេះដើម្បីលើកពាន ៕