ក្រុមជម្រើសជាតិទុយនីស៊ី បំបាក់ហ្គាណា នៅការស៊ុតបាល់ប៉េណាល់ទីកាត់សម្រេច ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ Africa Cup of Nations

09-07-2019 2:36pm

បាល់ទាត់ៈ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមជម្រើសជាតិទុយនីស៊ី បានយកឈ្នះក្រុមជម្រើសជាតិហ្គាណា៥-៤នៅការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី Shootout នៅវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីការប្រកួតបញ្ចប់ទៅត្រឹមលទ្ធផលស្មើ១-១ ដើម្បីដណ្តើមបានកៅអីលេងចុងក្រោយនៅ៨ក្រុមចុងក្រោយ Africa Cup of Nations ។

កីឡាករ Ferjani Sassi ធ្វើបានសម្រេចនៅការស៊ុតបាល់ប៉េណាល់ទីចុងក្រោយ ពេលដែលក្រុមជម្រើសជាតិទុយនីស៊ី បន្តការរីកចម្រើនដោយគ្មានជំនឿចិត្តរបស់ពួកគេនៅក្នុងការប្រកួតមួយនេះ ជាកន្លែងដែលពួកគេត្រូវប៉ះជាមួយក្រុមម៉ាដាកាស្កា នៅវគ្គ៨ក្រុមចុងក្រោយនាថ្ងៃព្រហស្បត្តិ៍ខាងមុខ។

ក្រុមជម្រើសជាតិទុយនីស៊ី បានធ្វើការនាំមុខមុន ពេលដែលខ្សែប្រយុទ្ធ Taha Yassine Khenissi ស៊ុតបញ្ចូលចូលសំណាញ់ទីនៅនាទី១៧ ពីម៉ោងបញ្ចប់ការប្រកួត។

ប៉ុន្តែគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Rami Bedoui នៅម៉ោងបញ្ចប់ការប្រកួត បានធ្វើឲ្យក្រុមជម្រើសជាតិហ្គាណា តាមស្មើវិញទាំងព្រលឹងចុងសក់ និងធ្វើឲ្យការប្រកួត បន្តចូលដល់ម៉ោងបន្ថែម ប៉ុន្តែក្រុមទាំងនៅតែមិនអាចបំបែកពងមាន់គូប្រជែងរបស់ខ្លួន ដូចៗគ្នា៕